ក្រុមបាល់ទាត់បឹងកេតអែហ្វស៊ី របស់កម្ពុជា ប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Home United របស់សិង្ហបុរីដោយលទ្ធផល ៦ទល់០ នាល្ងាចថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨ នេះលើទីលានកីឡដ្ឋាន Jalan Besar Stadium ក្នុងប្រកួតជើងទី២ប្រចាំពូល F នៃពានរង្វាន់ជើងឯកលំដាប់ទី២ប្រចាំទ្វីបអាស៊ី AFC Cup 2018 ខណៈកីឡាករម្នាក់របស់បឹងកេតគឺSamuel Ajayi ត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហម។ ជាមួយគ្នានោះរបាយការណ៍ពីគណកម្មការរៀបចំការប្រកួតបានអោយដឹងថាមានទស្សនិជកប្រមាណ ៧៦៧នាក់ បានចូលរួមទស្សនាដោយផ្ទាល់។
ការប្រកួតនេះក្រោមការកាត់សេចក្តីដោយលោកអាជ្ញាកណ្ដាលជនជាតិតៃវ៉ាន់គឺលោក Yu Ming-hsun។ ចំណែកគ្រាប់បាល់ជ័យជម្នះរបស់ក្រុម Home United រកបានដោយកីឡាករS. Ishak, Song Ui-Young, F. Abdul Hameed, A. Mohan Kumar២គ្រាប់ម្នាក់ឯងនិងកីឡាករI. Shafiq។
ក្រុមបឹងកេត នឹងធ្វើដំណើរមកដល់អាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង១រសៀលថ្ងៃព្រហស្បត្តិ័៍ នេះក្រោយបញ្ចប់ប្រកួតនៅក្រៅដីលើកនេះ៕