FIFA Ranking៖ កម្ពុជា និង ឡាវ មិនប្រែប្រួលចំណាត់ថ្នាក់ដូចគ្នា មុនប៉ះគ្នានៅសប្ដាហ៍ក្រោយ

By |

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបន្តឈរនៅចំណាត់ថ្នាក់លេខរៀងទី ១៧២ ដដែលនៃតារាងចំណាត់ថ្នាក់របស់ក្រុមជម្រើសជាតិនៅលើពិភពលោក ( FIFA RANKING ) បើគិតត្រឹមថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ២០១៨ នេះ។

តាមការបន្ទាន់សម័យកាល ( Update ) ដដែលនេះ ដែលចេញដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោកហៅកាត់ថា ( FIFA ) នៅលើវិបសាយ FIFA.com កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី ១៧២ នៃតារាងចំណាត់ថ្នាក់ពិភពលោកដដែល។

ក្រៅតែពីឈរនៅចំណាត់ថ្នាក់លេខ១៧២ និងនៅលេខរៀងទី៣៣ប្រចាំទ្វីបអាស៊ី និងឈរនៅលេខរៀងទី៦ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លើប្រទេសចំនួន៥ផ្សេងទៀត ដែលមានដូចជានៅលើ សិង្ហបុរី, ម៉ាឡេស៊ី, ឡាវ, ព្រុយណេ និងទីម័រខាងកើត។

 

Screen Shot 2018-03-15 at 4.08.39 PM

តារាងចំណាត់ថ្នាក់ និងតារាងពិន្ទុរបស់ក្រុមជម្រើសជាតិកម្ពុជាសម្រាប់ខែមិនានេះ

 

ដោយឡែកបើប្រៀបធៀបក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាមួយជម្រើសជាតិ ឡាវ មុននឹងត្រូវប៉ះគ្នានៅសប្ដាហ៍ក្រោយ គឺកម្ពុជា នៅតែប្តឈរលើដដែល ដោយជម្រើសជាតិឡាវ កំពុងឈរនៅលេខ១៨៣ថេរ ដូចគ្នា និងមាន៨២ពិន្ទុក្នុងដៃ។

 

Screen Shot 2018-03-15 at 4.02.57 PM

ចំណាត់ថ្នាក់ប្រៀបធៀបរវាង កម្ពុជា ជាមួយ ឡាវ មុនប៉ះគ្នា

 

Screen Shot 2018-03-15 at 4.11.45 PM

តារាងចំណាត់ថ្នាក់ និងតារាងពិន្ទុសម្រាប់ក្រុមកំពូលទាំង ១០

 

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គ្រោងនឹងធ្វើការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ ទល់នឹងក្រុមបាល់ទាត់ជម្រើសជាតិឡាវ ដើម្បីជាការត្រៀមប្រកួតក្នុងជំនួបចុងក្រោយនៃពានរង្វាន់ AFC Asian Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០១៨ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

សម្រាប់ការប្រកួតមិត្តភាពកម្ដៅសាច់ដុំនេះគឺជាការត្រៀមប្រកួតក្នុងជំនួបចុងក្រោយនៃពានរង្វាន់ ជើងឯកទ្វីបអាស៊ី AFC Asian Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ ទល់នឹងជម្រើសជាតិអាហ្វហ្គានីស្ថាន នៅថ្ងៃទី២៧ ខែដដែល ឆ្នាំ២០១៨៕

 

ចុចអានអត្ថបទ៖ កម្ពុជា ឈរនៅលេខ១៧២ ខណៈ ឡាវ ឈរនៅលេខ១៨៣ មុនប៉ះគ្នានៅខែក្រោយ