Pahang FA ប៉ះគូប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ខណៈ PKNP, Terengganu ចូលដល់១៦ក្រុមចុងក្រោយស្របពេលក្រុមរបស់ មុន្នីឧត្តម ធ្លាក់ចេញ

By |

 

ពានរង្វាន់ Malaysia FA Cup 2018 បានឈានចូលដល់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ដោយក្នុងនោះក្រុមរបស់ ចាន់ វឌ្ឍនាកា Pahang FA នឹងត្រូវជួបសងសឹក Kedah ដែលជាក្រុមបានដណ្តើមពាន FA Cup កាលពីឆ្នាំមុននៅវគ្គផ្តាច់ព្រ័ត្ត ខណៈឆ្នាំនេះប៉ះនៅថ្ងៃទី សៅរ៍ ទី ១៧ មិនា។

ចំណែក PKNP របស់ កែវ សុខផេង និង Terengganu របស់ ធារ៊ី ចន្ថាប៊ីន ក៏មានវត្តមាននៅវគ្គ១៦ក្រុមចុងក្រោយនេះដែរ លើកលែងតែ Negeri Sembilan FA របស់ ប្រាក់ មុន្នីឧត្តម ដែលបានធ្លាក់តាំងពីជុំទី២មកម្ល៉េះ។

Screen Shot 2018-03-15 at 3.06.02 PM

យ៉ាងណាក្តី កែវ សុខផេង ក៏នឹងពុំបានខ្លួនជាមួយ PKNP សម្រាប់វគ្គ១៦ក្រុមចុងក្រោយនេះឡើយបូករួមទាំង ប្រាក់ មុន្នីឧត្តម ដោយជាប់ភារកិច្ចធ្វើការប្រមូលផ្តុំជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមការប្រកួតមិត្តភាពជាមួយ ឡាវ នៅថ្ងៃទី ២១ មិនា ខាងមុខនេះ។

ស្របពេល ចាន់ វឌ្ឍនាកា និង ធារ៊ី ចន្ថាប៊ីន នឹងមកចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា នាថ្ងៃបន្ទាប់ក្រោយបញ្ចប់ការប្រកួតពានរង្វាន់ Malaysia FA Cup 2018៕