ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការប្រមូលផ្តុំនៅព្រឹកថ្ងៃច័ន្ទ ខណៈល្ងាចថ្ងៃដដែលហេាះទៅប្រទេសឡាវ

By |

ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រមូលផ្តុំហ្វឹកហាត់ជាលើកដំបូងនាដើមសប្តាហ៍ក្រោយនេះពោលគឺចំថ្ងៃច័ន្ទទី⁣ ១៩ មិនា ខណៈយប់ថ្ងៃអាទិត្យ កីឡាករមានក្នុងបញ្ជីឈ្មោះទាំងចំនួន២៣នាក់ត្រូវតែមកស្នាក់នៅជុំគ្នានៅសណ្ឋាគារមុនជុំគ្នាព្រឹកថ្ងៃបន្ទាប់។ នេះបើតាមការអោយដឹងពីលោក ប្រាក់ សុវណ្ណារ៉ា ជាគ្រូបង្វឹក។

លោក ឈូក ពិសិដ្ឋ អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា បានអះអាងថាការប្រមូលផ្តុំនេះគឺជាការត្រៀមខ្លូនក្នុងជំនួបមិត្តភាពអន្តរជាតិដោយជួប ក្រុមជម្រើសជាតិឡាវ នៅថ្ងៃទី ២១ មិនា វេលាម៉ោង៦ល្ងាច នៅកីឡដ្ឋានជាតិ រដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។ ក្រុមកម្ពុជា នឹងហេាះទៅឡាវ នៅវេលាម៉ោង៦ល្ងាចថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយ បន្ទាប់ពីប្រមូលផ្តុំគ្នាមួយព្រឹក។

បញ្ជាក់ថា ក្រុមឡាវ យកការប្រកួតនេះដើម្បីត្រៀមខ្លួនសម្រាប់ប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ខាងមុខ ខណៈក្រុមកម្ពុជា វិញបានបង្ហាញបញ្ជីឈ្មោះកីឡាករចំនួន២៣នាក់រួចរាល់ដែរសម្រាប់ត្រៀមធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយ ឡាវ មុននឹងបន្តទទួល អាហ្វហ្គានីស្ថាន នៅថ្ងៃទី២៧ ខែដដែល ដើម្បីប្រកួតក្នុងពានរង្វាន់ AFC Asian Cup 2019 វគ្គជម្រុះ ជុំទី៣ ក្នុងពូល C ដែលជាការប្រកួតចុងក្រោយផងដែរ៕

 

អត្ថបទពាក់ព័ន្ធ៖កីឡាករ ហុង ផេង, ធារី ចន្ថាប៊ីន និង ឃួន ឡាបូរ៉ាវី ជាប់ឈ្មេាះក្នុងបញ្ជីក្រុមជម្រើសជាតិឡើងវិញត្រៀមប្រកួតចុងខែមីនានេះ

អត្ថបទពាក់ព័ន្ធ៖លេចឭដំណឹងថាអតីតអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជាមួយរូប ឡើងតំណែងជាគ្រូបង្វឹកក្នុងក្រុមនេះនៅដើមឆ្នាំ២០១៨