លីគកំពូលកម្ពុជា៖ ទិន្និន័យខ្លះៗជុំវិញការប្រកួតរវាង អាសុីអុឺរ៉ុប​ និង​ ក្រសួងការពារជាតិ នៅក្នុងសប្ដាហ៍ទី៣នារសៀលនេះ ( ស្ថិតិប្រកួត )

By |

នៅរសៀលថ្ងៃ សៅរ៍ ទី ០១កើត ខែ ចេត្រ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៧ ខែ មីនា គ.ស ២០១៧ នេះក្លិបបាល់ទាត់អាសុីអុឺរ៉ុប យូណាយធីត និងទទួលស្វាគមន៍ក្លិបបាល់ក្រសួងការពារជាតិ ក្នុងជំនួបការប្រកួតសប្តាហ៍ទី២នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៨ នាវេលាម៉ោង ០៣:៣០ នាទី នៅលើវាលស្មៅនៃកីឡដ្ឋាន AEU Sport Park ដែលជាទឹកដីផ្ទាល់របស់ក្រុមអាសុីអុឺរ៉ុប។ រង់ចាំមើលថាតើ ក្រសួងការពារជាតិ ឬក៏ អាសុីអុឺរ៉ុប ដែលទទួលបាន ៣ពិន្ទុនារសៀលនេះ?

*ព័តមានអំពីក្រុមអាសុីអឺរ៉ុបយូណាយធីត៖

អាសុីអឺរ៉ុបយូណាយធីត ធ្វើបានយ៉ាងល្អមកវិញកាលពីជំនួបការប្រកួតសប្តាហ៍ទី២ ដោយបានដណ្ដើមបាន ៣ពិន្ទុពីក្រុមសូលទីឡូអង្គរ ដោយបានបង្ហាញទម្រង់បានល្អនៅក្នុងការប្រកួតនោះផងដែរ។ ក្រុមដឹកនាំដោយលោក សុក វាសនា បានធ្វើការត្រៀមខ្លួនរួចរាល់ដោយបានធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំជាច្រើនលើកជាច្រើនសារ និងបានដោះដូរកីឡាករមួយចំនួនដើម្បីពង្រឹងសមត្ថភាពក្រុម ស្របពេលដែលបាននាំចូលកីឡាករបរទេសមួយចំនួននៅតំបន់ប្រយុទ្ធដើម្បីសម្រួចឲ្យកាន់តែល្អជាងមុន។ គិតត្រឹមសប្តាហ៍ទី៣នេះ ក្រុមតំណាងឲ្យសាកលវិទ្យាល័យអាសុីអុឺរ៉ុប ស្ថិតនៅចំណាត់ថ្នាក់លេខ ៦ ដោយបានធ្វើការប្រកួតចំនួន ២លើកក្នុងនោះឈ្នះ ១លើក និងចាញ់ ១លើក មិនដែលស្មើរនៅឡើយទេ ដោយមាន ៣ពិន្ទុនៅក្នុងដៃ។

*កីឡាករដែលគួរអោយចាប់អារម្មណ៍៖

កីឡាករ Mbarga Privat ដែលត្រូវបានគេរំពឹងថាជាកីឡាករដ៏លេចធ្លោមួយរូបសម្រាប់ការប្រកួតនេះ និងគ្រោះថ្នាក់នៅតំបន់ប្រយុទ្ធរបស់ក្រុមក្នុងការស្វែងរកគ្រាប់បាល់ កីឡាករចំណូលថ្មី ធ្វើបានយ៉ាងល្អដោយរូបគេ រកបាន ៣គ្រាប់ហើយ ពោលគឺបានទាត់បាល់បញ្ចូលទី ១គ្រាប់ដែលជាគ្រាប់បាល់ជ័យជម្នះកាលពីសប្តាហ៍ទី២ ក្រោយពីម្ចាស់អាវលេខ៩ រូបនេះបានទាត់បាល់បញ្ចូលទីចំនួន ២គ្រាប់ជូនក្លិបថ្មីរបស់ខ្លួនផងដែរនៅក្នុងប្រកួតចាញ់ក្រុម បឹងកេត ៣ទល់៤ កាលពីសប្តាហ៍១។

MCL2018_STL_VS_AEU_3511

*៥ប្រកួតចុងក្រោយរបស់អាស៊ីអឺរ៉ុបយូណាយធីត៖

៥ ប្រកួតចុងក្រោយនៅក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំ និងលីគកំពូលកម្ពុជារបស់អាសុីអឺរ៉ុបយូណាយធីតគឺ ឈ្នះ ម្ដង ស្មើ ម្ដង និងចាញ់ ៣ ដង។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់អាសុីអឺរ៉ុបយូណាយធីត៖

– ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ អាសុីអុឺរ៉ុបយូណាយធីត ១-៣ ភ្នំពេញក្រោន ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ ភ្នំពេញក្រោន ៦-៣ អាសុីអុឺរ៉ុបយូណាយធីត ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ ព្រះខ័នរាជស្វាយរៀង ២-២ អាសុីអុឺរ៉ុបយូណាយធីត ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៨៖ អាសុីអុឺរ៉ុប យូណាយធីត ៣-៤ បឹងកេតអេហ្វសុី ( លីគកំពូលកម្ពុជា )

– ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៨៖ សូលទីឡូអង្គរ ១-២ អាសុីអុឺរ៉ុប យូណាយធីត ( លីគកំពូលកម្ពុជា )

 

*ពត៌មានអំពីក្រុមក្រសួងការពារជាតិ៖

ក្រសួងការពារជាតិ បានខកចិត្តជាខ្លាំងនៅក្នុងសប្តាហ៍ទី២កន្លងទៅដោយបានបរាជ័យក្រោមថ្វីជើង ភ្នំពេញក្រោន ដោយលទ្ធផល ០ទល់២ ធ្វើក្រុមមិនទទួលបានពិន្ទុរាប់បន្ថែមនោះទេ ក្រោយពីបានទទួលជ័យជម្នះលើក្រុម អង្គរថាយហ្គឺរ នៅលើកីឡដ្ឋានខេត្តសៀមរាប ដែលជាការចាប់ផ្ដើមដ៏ល្អរបស់ក្រុម។ ក្រោមការដឹកនាំពីសំណាក់គ្រូបង្វឹកលោក ភា សុភ័ក្ត្រា គិតត្រឹមសប្តាហ៍ទី៣នេះ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៧ ដោយបានធ្វើការប្រកួតចំនួន ២លើកក្នុងនោះឈ្នះ ១លើក និងចាញ់ ១លើក មិនដែលស្មើរនៅឡើយទេ ដោយមាន ៣ពិន្ទុនៅក្នុងដៃ។

*កីឡាករដែលគួរឲ្យចាប់អារម្មណ៍៖

កីឡាករ Yudai Ogawa ដែលត្រូវបានគេរំពឹងថាជាកីឡាករដ៏លេចធ្លោមួយរូបសម្រាប់ការប្រកួតនេះ និងគ្រោះថ្នាក់នៅតំបន់ប្រយុទ្ធរបស់ក្រុមក្រសួងការពារជាតិ ដោយបានទាត់បាល់បញ្ចូលទី ១គ្រាប់ជាបាល់ពិន័យហ្វ្រីឃីក ហើយក៏ជាគ្រាប់ជ័យជម្នះលើក្រុមម្ចាស់ផ្ទះ អង្គរថាយហ្គឺរផងដែរ។

MCL2018_NDM_VS_PPCFC_3655

*៥ ប្រកួតចុងក្រោយរបស់ក្រុមក្រសួងការពារជាតិ៖

៥ ប្រកួតចុងក្រោយនៅក្នុងការប្រកួតលីគកំពូលកម្ពុជា និងមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំក្រៅផ្លូវការរបស់ក្រសួងការពារជាតិគឺឈ្នះ ២លើក ស្មើ ១លើក និងចាញ់ ២លើក ។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់ក្រសួងការពារជាតិ៖

– ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៨៖ PSM Makassar ៣-០ ក្រសួងការពារជាតិ (Super Cup Asia 2018)

– ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ ព្រះខ័នរាជស្វាយរៀង ០-៥ ក្រសួងការពារជាតិ ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ អាសុីអុឺរ៉ុប យូណាយធីត ១-១ ក្រសួងការពារជាតិ ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៨៖ អង្គរថាយហ្គឺរ ០-១ ក្រសួងការពារជាតិ ( លីគកំពូលកម្ពុជា )

– ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៨៖ ក្រសួងការពារជាតិ ០-២ ភ្នំពេញក្រោន ( លីគកំពូលកម្ពុជា )

 

*ប្រវត្តិជួបគ្នា ៥ ប្រកួតចុងក្រោយរវាង អាសុីអុឺរ៉ុបយូណាយធីត ជាមួយ ក្រសួងការពារជាតិ៖

ជំនួប ៥ លើកចុងក្រោយរវាងក្រុមទាំងពីរនៅក្នុងលីគកំពូលកម្ពុជា ក្រសួងការពារជាតិ ឈ្នះ អាសុីអុឺរ៉ុបយូណាយធីត ទាំង ៥លើក។ ខាងក្រោមជាទិន្នន័យសរុបរវាងក្រុមទាំងពីរ៖

– រដូវកាល ២០១៥ ថ្ងៃទី ១៧ ខែ តុលា ជើងទី២៖ ក្រសួងការពារជាតិ ៤-២ អាសុីអុឺរ៉ុបយូណាយធីត

– រដូវកាល ២០១៦ ថ្ងៃទី ០៧ ខែ ឧសភា ជើងទី១៖ ក្រសួងការពារជាតិ ២-១ អាសុីអុឺរ៉ុបយូណាយធីត

– រដូវកាល ២០១៦ ថ្ងៃទី ០៩ ខែ កញ្ញា ជើងទី២៖ អាសុីអុឺរ៉ុបយូណាយធីត ១-៤ ក្រសួងការពារជាតិ

– រដូវកាល ២០១៧ ថ្ងៃទី ០៧ ខែ មីនា ជើងទី១៖ អាសុីអុឺរ៉ុបយូណាយធីត ១-៤ ក្រសួងការពារជាតិ

– រដូវកាល ២០១៧ ថ្ងៃទី ២៥ ខែ វិច្ឆិកា ជើងទី២៖ ក្រសួងការពារជាតិ ២-១ អាសុីអុឺរ៉ុបយូណាយធីត