ហេតុផលនៅពីក្រោយ វិសាខា ធ្វើបានល្អរហូតឈានដល់គៀបសង្កត់ប្រកួតទាំងមូលពេលប៉ះ ភ្នំពេញក្រោន

By |

ការប្រកួតដ៏ធំសម្រាប់សប្តាហ៍ទី៣ នៃលីគកំពូលកម្ពុជារដូវកាល២០១៨ រវាងក្លិប វិសាខា ប៉ះ ក្លិប ភ្នំពេញក្រោន បញ្ចប់ត្រឹមលទ្ធផល ០ទល់០ កាលពីថ្ងៃអាទិត្យកន្លងទៅ នៅលើកីឡដ្ឋាន វេស្ទើន។ ខណៈក្នុងការប្រកួតនេះក្លិប វិសាខា ពិតជាធ្វើបានល្អដោយមានការឱកាសរកគ្រាប់បាល់ច្រើន ប៉ុន្តែធ្វើពុំបានសម្រេចជាមួយនឹងគ្រប់គ្រងបាល់ដល់ទៅ៦០ភាគរយ។

ស្របគ្នានោះលោក ហុក សុជីវ័ន ដែលជាគ្រូបង្វឹកក្លិប វិសាខា ក៏បាននិយាយដែរថាការគៀបសង្កត់ប្រកួតទាំងមូល ( Dominate the Game )ពេលប៉ះ ភ្នំពេញក្រោន គឺដោយសារការធ្វើការជាក្រុមនៅលើទីលាន។

« ជាធម្មតាគេហៅថាការគៀបសង្កត់នៅលើទីលានគឺពាក់ព័ន្ធជាមួយនឹងកម្លាំង និងការធ្វើការជាក្រុម។ ពេលណាយើងធ្វើការជាក្រុមបានច្រើន យើងនឹងទទួលបានការគ្រប់គ្រងបាល់បានច្រើនដោយមិនពាក់ព័ន្ធជាមួយនឹងទម្រង់ណាមួយនេះទេ។ យ៉ាងណាការគៀបសង្កត់នេះយើងក៏ត្រូវការកីឡាករនាំលេង ( Leader of the game ) និងកត្តាផ្សេងទៀតដូចជា ទីលាន និងអាកាសធាតុត »។ សម្តីលោក ហុក សុជីវ័ន។

ខាងក្រោមជាវីដេអូហាយឡាយ ដែលថតដោយទូរទស្សន៍ PNN៖

photo6156775339406239816

នៅក្នុងការប្រកួតនោះក្លិប វិសាខា បានបង្ហាញទម្រង់លេងដ័ល្អដោយមានឱកាសជាច្រើនក្នុងការរកគ្រាប់បាល់ប៉ុន្តែបញ្ចប់មិនបានល្អដូចជាកីឡាករ Ri Hyok-chol និង រស់ សំអឿន។ បើទោះបីជាមិនអាចរកគ្រាប់បាល់បានពិតមែន វិសាខា ក៏មានបង្កើតឱកាសអោយ ភ្នំពេញក្រោន ទាត់ចំគោលដៅសូម្បីត្រឹមម្តងនោះឡើយក្នុងចំណោម៣លើក៕