សកម្មភាព​ហ្វឹកហាត់​ដំបូង​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ មុន​ហោះ​ទៅ​ឡាវ​នៅ​ម៉ោង​៦ល្ងាច

By |

ក្រុមជ្រើសជាតិកម្ពុជា បានប្រមូលផ្តុំគ្នាហ្វឹកហាត់ជាលើកដំបូងនៅព្រឹកថ្ងៃច័ន្ទ ទី១៩ ខែមីនាឆ្នាំ២០១៨ នេះលើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ក្រោមការដឹកនាំពីសំណាក់លោកគ្រូប្រាក់ សុវណ្ណារ៉ា ជាគ្រូបង្វឹកអមដោយក្រុមការងារគ្រូបង្វឹកផ្សេងទៀត។ ក្រុមកម្ពុជា ត្រូវហោះទៅរដ្ឋធានីវៀងច័ន្ទន៍ នៅវេលាម៉ោង៦ល្ងាចថ្ងៃច័ន្ទ នេះដើម្បីត្រៀមប្រកួតមិត្តភាពជាមួយក្រុមម្ចាស់ផ្ទះឡាវ នៅថ្ងៃពុធ សប្ដាហ៍នេះ។

28619347_2092714044299426_3322196330197474155_o

ខាងក្រោមជាវីដេអូដែលថតដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពីការប្រមូលផ្តុំហ្វឹកហាត់ដំបូងនេះ៖

ក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមម្ចាស់ផ្ទះឡាវ នៅថ្ងៃពុធ ទី២១ខែមីនា ឆ្នាំ២០១៨ ហើយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ក្រុមកម្ពុជា បន្តជួបក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងជំនួបបិទពូល C នៃពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup UAE 2019 នៅប្រទេសតាហ្ស៊ីគីស្ថាន (ទឹកដីកណ្ដាល)៕