បើទោះឈ្នះ ប៉ូលីស ៥ទល់១ តែលោក ហៅ សុជាតិ បន្តលើកឡើងពីបញ្ហានៅតំបន់ការពារដដែលក្នុងសប្តាហ៍ទី៣នេះ ( សកម្មភាពប្រកួត )

By |

កាលពីម្សិលមិញថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៨ បឹងកេត បានបំបាក់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផល ៥ទល់១ នៅក្នុងជំនួបការប្រកួតសប្តាហ៍ទី៣ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាលនេះ ដែលការប្រកួតនោះធ្វើឡើងនៅលើវាលស្មៅសិប្បនិម្មិតនៃពហុកីឡដ្ឋានជាតិ។ ក្នុងនោះគ្រូបង្វឹកឆ្នើមរដូវកាល២០១៧ បានលើកឡើងថា តំបន់ការពារថ្ងៃនេះធ្វើបានល្អជាងមុនច្រើន តែមិនទាន់ល្អដាច់នោះទេ។

លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមជើងឯកឆ្នាំចាស់បានថ្លែងក្រោយបញ្ចប់ការប្រកួតនៅពហុកីឡដ្ឋានជាតិយ៉ាងដូច្នេះថា៖« តាំងពីបើករដូវកាលថ្មី ពួកយើងផ្ដោតអារម្មណ៍នៅលើតំបន់ការពារ ដោយមកទល់នឹងពេលនេះគឺយើងរៀបចំនៅតំបន់ការពារច្រើនជាងប្រយុទ្ធដោយសារកន្លងមកយើងឃើញហើយថា ទាំងក្នុងលីគ និងពានរង្វាន់ AFC Cup 2018 យើងបានរបូតគ្រាប់បាល់ច្រើនណាស់ អច្ចឹងហើយទើបខ្ញុំផ្ដោតលើការរៀបចំលើប្រព័ន្ធការពារច្រើនជាងនេះ។ មកទល់នឹងពេលនេះនៅតំបន់ការពាររបស់យើង ខ្ញុំគិតថាមានភាពល្អប្រសើរច្រើនជាងមុន ដោយសារខ្ញុំបានរៀបចំច្រើនកុំឲ្យដូច ២ប្រកួតមុន ដោយប្រកួតទី១ ពួកយើងរបូតគ្រាប់បាល់ស្ទើរតែគេតាមស្មើរយើងបាន លុះចូលប្រកួតទី២ យើងបណ្ដោយឲ្យគេទាត់ចូលទីទៀតនៅចុងម៉ោង អច្ចឹងខ្ញុំគិតថាថ្ងៃនេះពួកគេធ្វើបានល្អ តែនៅមិនទាន់ល្អដាច់ ដោយសារយើងបើកឱកាសឲ្យគេទាត់ចូលដដែល»។

« ខ្ញុំគិតជាមិនជាការព្រួយបារម្ភអ្វីនោះទេ ព្រោះបាល់ទាត់យើងលេងទាំង ១១នាក់ទាំងខ្មែរ និងបរទេសដោយយើងលេងជាក្រុម ប្រសិនបើអត់មានកីឡាករបរទេស យើងមានកីឡាករខ្មែរក៏យើងធ្វើការជាក្រុមល្អដូចថ្ងៃនេះ ខ្ញុំជឿថាយើងនឹងបានលទ្ធផលល្អដូចថ្ងៃនេះផងដែរ សម្រាប់យុវជនរបស់ក្រុមវិញ មកទល់ពេលនេះពូកគេមួយចំនួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយក្រុមបាននៅក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាលនេះ ជាក់ស្ដែងដូចជាកីឡាករវ័យក្មេង សាត រ៉ូសុីបជាដើម »។

៥គ្រាប់របស់បឹងកេត រកបានដោយកីឡាករ ហុង ផេង, កីឡាករ Maycon Calijuri, កីឡាករ Julius Oiboh, កីឡាករ Gbenga Samuel ខណៈ ១គ្រាប់របស់ប៉ូលីសរកបានដោយកីឡាកត Noh Dae Ho។ គិតត្រឹមសប្តាហ៍ទី៣នេះ ក្រុមជើងឯកលីគកំពូលកម្ពុជា ៣សម័យកាល មិនទាន់ស្គាល់ពាក្យថាបរាជ័យនៅឡើយទេនា ៣ប្រកួតមកនេះ ដោយឈ្នះទាំង ៣ប្រកួត មាន ៩ពិន្ទុក្នុងដៃ កំពុងតែឈរនៅចំណាត់ថ្នាក់លេខ១ កំពូលតារាងពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨នេះផងដែរ៕

ខាងក្រោមនេះជាសកម្មភាពដ៏ជក់ចិត្តរវាងក្រុមបឹងកេត និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅក្នុងសប្តាហ៍ទី៣៖

MCL2018_BKFC_VS_GCNP_8223

MCL2018_BKFC_VS_GCNP_8221

MCL2018_BKFC_VS_GCNP_8225

MCL2018_BKFC_VS_GCNP_5363

MCL2018_BKFC_VS_GCNP_5384

MCL2018_BKFC_VS_GCNP_5396

MCL2018_BKFC_VS_GCNP_5432

MCL2018_BKFC_VS_GCNP_5436

MCL2018_BKFC_VS_GCNP_5444

MCL2018_BKFC_VS_GCNP_5460

MCL2018_BKFC_VS_GCNP_5463

MCL2018_BKFC_VS_GCNP_5466

MCL2018_BKFC_VS_GCNP_5470

MCL2018_BKFC_VS_GCNP_5474

MCL2018_BKFC_VS_GCNP_5492

MCL2018_BKFC_VS_GCNP_5517