Pahang FA និង PKNP ឡើងទៅវគ្គបន្ទាប់ ខណៈ Terengganu FC ធ្លាក់ចេញពីពាន Malaysia FA Cup 2018 ជុំទី៣នេះ

By |

ការប្រកួតពានរង្វាន់ Malaysia FA Cup 2018 ជុំទី៣ កាលពីថ្ងៃទី ១៦ និង ១៧ ខែ មីនាកន្លងមកបានបញ្ចប់ហើយ ដោយមានតែក្រុម ២ប៉ុណ្ណោះក្នុងចំណោមក្រុមទាំង ៤ដែលកីឡាករកម្ពុជាកំពុងតែប្រកបអាជីព ពោលគឺក្លិប Pahang FA របស់កីឡាករ ចាន់ វឌ្ឍនាកា និងក្លិប PKNP របស់កីឡាករ កែវ សុខផេង អាចបន្តទៅដំណើរក្នុងការប្រកួតនៅវគ្គបន្ទាប់ទៀតបានក្រោយពីបានយកឈ្នះលើគូរប្រកួតរបស់ខ្លួន ស្របពេលក្លិប Terengganu FC របស់កីឡាករ ធារី ចន្ថាបុីន ជ្រុះចេញពីពានរង្វាន់ត្រឹមជុំទី៣នេះ ខណៈក្លិប Negeri Sembilan របស់កីឡាករ ប្រាក់ មុន្នីឧត្តម ធ្លាក់ចេញតាំងពីជុំទី២មកម្លេះ។

  • ថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០១៨ ជុំទី២៖ Kedah ១-០ Negeri Sembilan ( Malaysia FA Cup )
  • ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៨ ជុំទី៣៖ PKNP ៣-០ Kuantan ( Malaysia FA Cup )
  • ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៨ ជុំទី៣៖ Terengganu FC ១-៣Selangor ( Malaysia FA Cup )
  • ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៨ ជុំទី៣៖ Pahang FA ១-០ Kedah ( Malaysia FA Cup )

គួររំលឹកផងដែរថា កីឡាករសញ្ជាតិខ្មែរទាំង៤ខាងលើ បានត្រលប់មកកាន់មាតុប្រទេសវិញហើយក្រោយពីមានការកោះហៅពីសំណាក់គ្រូបង្វឹកលោក ប្រាក់ សុវណ្ណារ៉ា ឲ្យមកចូលក្នុងក្រុមជម្រើសជាតិកម្ពុជាដើម្បីត្រៀមធ្វើការប្រកួតមិត្តភាពលក្ខណៈអន្តរជាតិជាមួយនឹង ក្រុមជម្រើសជាតិឡាវ នៅថ្ងៃ ពុធ ទី ២១ ខែ មីនាខាងមុខនេះ នៅឯប្រទេសឡាវ សម្រាប់ជាការត្រៀមខ្លួនមួយនៅក្នុងពានរង្វាន់ AFC Asian Cup 2019 ដោយត្រូវប្រកួតជាមួយក្រុមជម្រើសជាតិអាហ្វានីស្ថាន នៅថ្ងៃទី ២៧ ខែដដែលផងដែរ៕