កែវ សុខសិលា និង អេឡិច យូ កំពុងប្រជែងគ្នាក្លាយជាអ្នកចាំទីមិនរបូតគ្រាប់បាល់ លីគកំពូលកម្ពុជារដូវកាល២០១៨

By |

ក្លិបខ្លាំងចំនូន២ វិសាខា និង ភ្នំពេញក្រោន កំពុងបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកគាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជា។ ក្រៅពីនោះក្រោយឆ្លងកាត់ការប្រកួត៣លើកកន្លងមកក្នុងលីគកំពូលកម្ពុជារដូវកាល២០១៨ អ្នកចាំទី២រូបរបស់ក្លិបនីមួយៗក៏បានរក្សាសំណាញ់ទីមិនអោយរបូតគ្រាប់បាល់ ( Cleansheet ) ដោយមាន កែវ សុខសិលា ( ក្លិប វិសាខា ) និង អេឡិច យូ ( ក្លិប ភ្នំពេញក្រោន )។

អ្នកចាំទីទាំង២រូបនេះបានរក្សាសំណាញ់ទីមិនអោយគូប្រកួតទាត់បញ្ចូលទីចំនួន៣ប្រកួតជាប់គ្នាដែលអាចថាជារឿងពិបាកមួយសម្រាប់គ្រប់ក្លិបទាំងអស់ធ្វើបាន។ នៅសប្តាហ៍ទី៣ដដែរ អ្នកចាំទី សំរិទ្ធ សីហា ក៏ធ្វើបាន Cleansheet ដោយជួយអោយ ណាហ្គាវើល ឈ្នះ៣ទល់០ អង្គរថាយហ្គឺរ៕

អ្នកចាំទីរាំរាំងមិនអោយគូប្រកូតទាត់បញ្ចូលទី នៃលីគកំពូលកម្ពុជារដូវកាល២០១៨

ឈ្មោះ

ក្លិប

ចំនួន

កែវ សុខសិលា

វិសាខា

អេឡិច យូ

ភ្នំពេញក្រោន

ប្រាក់ មុន្នីភារុណ

អគ្គស្នងការដ្ឋានគរបាលជាតិ

អាំ សុវណ្ណារ៉ាត់

ព្រះខ័នរាជស្វាយរៀង

សំរិទ្ធ សីហា

ណាហ្គាវើល

អ៊ុំ សេរីរ័ត្ន

ក្រសួងការពារជាតិ

រូបភាព៖ វិសាខា និង ភ្នំពេញក្រោន