ស្ថិតិសង្ខេបប្រកួតចុងក្រោយរវាង កម្ពុជា នឹង ឡាវ កាលពីឆ្នាំ២០១៦ បង្ហាញថាទាំងពីរក្រុមមានភាគរយប្រហាក់ប្រហែលគ្នា (វីដេអូ)

By |

នាល្ងាចថ្ងៃពុធ ទី ២១ ខែ មិនា ឆ្នាំ ២០១៨ នេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបប្រកួតជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិឡាវ ក្នុងការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ នៅវេលាម៉ោង ៦:០០ នាទីល្ងាច លើវាលស្មៅធម្មជាតិ នៃកីឡដ្ឋានជាតិ KM16 Stadium។

 

*ព័ត៌មានអំពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

ការប្រកួតសម្រាប់ ក្រុមជម្រើសជាតិកម្ពុជា គឺជាការប្រកួតដំបូងសម្រាប់ឆ្នាំ២០១៨នេះ គឺធ្វើឡើងដើម្បីជាការត្រៀមប្រកួតផ្លូវការក្នុងពាន AFC Asian Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ ប្រចាំពូល C ប្រកួតបង្រ្គប់កិច្ច។ នៅក្នុងសន្និសិទសារព័ត៌មានកាលពីម្សិលមិញនេះ លោក ប្រាក់ សុវណ្ណារ៉ា បានលើកឡើងនូវចំនុចសំខាន់ពីការប្រកួតនេះ គឺដើម្បីជាការត្រៀមប្រកួតទល់នឹង អាហ្វហ្គានីស្ថាន ក្នុងជំនួបចុងក្រោយប្រចាំពូល C ពានរង្វាន់ជម្រុះជើងឯកទ្វីបអាស៊ី AFC Asian Cup 2019 ជុំចុងក្រោយ ប្រកួតបិទពូល និងជាពិសេសផ្ដល់ឱកាសដល់យុវជនបានបង្ហាញខ្លួនក្នុងការប្រកួតនេះ។

*៥ប្រកួតចុងក្រោយរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានៅឆ្នាំ ២០១៧ កន្លងទៅនេះ៖

សម្រាប់ ៥ ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជានៅឆ្នាំ ២០១៧ ក្នុងការប្រកួតលក្ខណៈផ្លូវការ គឺពុំស្គាល់ពាក្យថាឈ្នះ ឬស្មើឡើយ ពោលគឺ៥ប្រកួត ចាញ់ទាំង៥ប្រកួត។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា៖

– ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៧៖ កម្ពុជា ១-២ វៀតណាម

– ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៧៖ ឥណ្ឌូនេស៊ី ៣-១ កម្ពុជា

– ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧៖ វៀតណាម ៥-០ កម្ពុជា

– ថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧៖ កម្ពុជា ១-២ មីយ៉ាន់ម៉ា

– ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧៖ កម្ពុជា ០-១ ហ៊្សកដានី

 

WAF-CC17-scored-against-Lao-2016

គ្រាប់បាល់ជ័យជម្នះរបស់កម្ពុជា លើ ឡាវ ធ្វើបានសម្រេចដោយកីឡាករ ឈិន ឈឿន កាលពីឆ្នាំ២០១៦

 

*ព័ត៌មានអំពីក្រុមបាល់ទាត់ជម្រើសជាតិឡាវ

មិនខុសគ្នាពីក្រុមជម្រើសជាតិកម្ពុជា សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិឡាវ ក៏ជាការប្រកួតដំបូងសម្រាប់ឆ្នាំ២០១៨នេះដូចគ្នា បើទោះបីជាការប្រកួតនេះមិនមែនត្រៀមសម្រាប់ពានរង្វាន់អ្វីនៅឡើយក៏ដោយ យ៉ាងណាមិញគ្រូបង្វឹករបស់ឡាវ បានលើកឡើងថាគឺជាការធ្វើតេស្តសមត្ថភាពកីឡាករក្មេងៗរបស់ខ្លួន ដែលលោកបានអោយហៅដោយខ្លួនឯងថា ជាក្រុមដែលក្មេងជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

*៥ប្រកួតចុងក្រោយរបស់ក្រុមបាល់ទាត់ជម្រើសឡាវនៅឆ្នាំ ២០១៧ កន្លងទៅនេះ៖

សម្រាប់ឆ្នាំ ២០១៧ នេះក្រុមជម្រើសជាតិឡាវ ក្នុងការប្រកួតលក្ខណៈផ្លូវការរបស់ខ្លួន ជាលទ្ធផលគឺឈ្នះតែម្ដងគត់ និងចាញ់ ៤ប្រកួត។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្រុមជម្រើសជាតិឡាវ៖

– ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៧៖ ម៉ាកាវ ៣-១ ឡាវ

– ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៧៖ ហុងកុង ៤-០ ឡាវ

– ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៧៖ ឡាវ ១-៣ ហ្វីលីពីន

– ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៧៖ ឡាវ ២-១ ទីម័រខាងកើត

– ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៧៖ ឆាយនីសតៃប៊ិ ២-០ ឡាវ

 

*ប្រវត្តិជួបគ្នា ៥ ប្រកួតចុងក្រោយរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិឡាវ៖

នៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ៥ ប្រកួតចុងក្រោយរវាងក្រុមទាំងពីរ ជាលទ្ធផលជម្រើសជាតិកម្ពុជាពុំដែលឈ្នះម្ដងណាឡើយ ស្របពេលដែលជម្រើសជាតិឡាវ ធ្លាប់ឈ្នះ ៤ ដង និងក្រៅពីនេះស្មើគ្នាម្ដង។ ខាងក្រោមជាទិន្នន័យសរុបរវាងក្រុមទាំងពីរ៖

– ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១២៖ ឡាវ ១-០ កម្ពុជា

– ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៤៖ ឡាវ ៣-២ កម្ពុជា

– ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៥៖ កម្ពុជា ១-១ ឡាវ

– ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៥៖ ឡាវ ២-១ កម្ពុជា

– ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៦៖ កម្ពុជា ២-១ ឡាវ

 

ខាងក្រោមគឺជាស្ថិតិប្រកួតចុងក្រោយបង្អស់រវាង កម្ពុជា ជាមួយ ឡាវ នៅក្នុងឆ្នាំ២០១៦៖

ស្ថិតនៅក្នុងការប្រកួតផ្លូវការ ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2016 វគ្គជម្រុះ ដែលធ្វើឡើងនៅកម្ពុជា បានបង្ហាញថា ទាំងពីរក្រុមមានឱកាសទាត់បាល់បញ្ចូលទី១០ដងដូចគ្នា ប៉ុន្តែកម្ពុជា ទាត់ចំគោលដៅច្រើនជាង ពោលគឺ៦ដង ( សម្រេចទី២គ្រាប់ ) និងខុសគោលដៅ៤ដង ខណៈឡាវ ទាត់ចំគោលដៅបានតែ៥ដង ( សម្រេចទី១គ្រាប់ ) និងខុសគោលដៅ៥ដងដូចគ្នា។

បញ្ចប់ការប្រកួតរវាងក្រុមទាំង២ កម្ពុជា មានភាគរយគ្រប់គ្រងបាល់ ៥៥% ស្របពេលដែល ឡាវ គ្រប់គ្រងបាល់បាន ៤៥% គ្រាដែលវគ្គទី១ កម្ពុជា គ្រប់គ្រងបាល់បាន ៥១% និង ឡាវ គ្រប់គ្រងបាល់បាន ៤៩%។

photo6165492435094972404

ទស្សនាវីដេអូនៃការប្រកួតខាងក្រោម៖

 

វីដេអូ៖ AFF Suzuki Cup