រឿងរ៉ាវ៥ចំណុចសំខាន់ៗគួរដឹងអំពីការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះ ឡាវ ល្ងាចនេះ

By |

ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមជម្រើសជាតិឡាវ ល្ងាចនេះ ខណៈគេហទំព័រ We Are Football សូមណែនាំនូវរឿងរ៉ាវ៥ចំណុចសំខាន់ៗអំពីការប្រកួតនេះ។

បញ្ជាក់ម្តងទៀត ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ២១ មិនា វេលាម៉ោង៦ល្ងាច នៅកីឡដ្ឋានជាតិ (KM16) រដ្ឋធានីវៀងចន្ទន៍។

រុមជម្រើសជាតិឡាវ បានប្រកាសបង្ហាញបញ្ជីឈ្មោះផ្លូវការកីឡាករចំនួន២៣នាក់ ក្រោមការដឹកនាំរបស់លោក Mike Wong ដើម្បីជាការត្រៀមប្រកួតមិត្តភាពជាមួយ ក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃទី ២១ មិនា វេលាម៉ោង៦ល្ងាច នៅកីឡដ្ឋានជាតិ រដ្ឋធានីវៀងចន្ទន៍។

-សម្តីរបស់គ្រូបង្វឹក ក្រុមជម្រើសជាតិកម្ពុជា និង ក្រុមជម្រើសជាតិឡាវ៖

សម្តីរបស់លោក ប្រាក់ សុវណ្ណារ៉ា បានលើកឡើងយ៉ាងដូច្នេះថា៖ «នេះគឺជាការប្រកួតដែលអាចនិយាយបានថា ជាការប្រកួតដំបូងសម្រាប់ឆ្នាំ២០១៨ ហើយជាការត្រៀមលក្ខណៈអោយបានប្រសើរសម្រាប់ការប្រកួតជាមួយអាហ្វហ្គានីស្ថាន នៅថ្ងៃទី២៧ចុងខែនេះ ហើយទាក់ទងទៅនឹងអាកាសធាតុ ទាក់ទងទៅនឹងកត្តាផ្សេងៗ គឺប្រទេសឡាវ ហើយនឹងកម្ពុជា យើងមានស្ថានភាពមិនខុសគ្នាទេ ហើយការប្រកួតនេះគឺជាការប្រកួតសំខាន់ដែលយើងអាចនឹងបង្ករឱកាសទៅដល់កីឡាករ ជាពិសេសកីឡាករក្មេងៗដែលនឹងបានលេងនៅក្នុងការប្រកួតនេះ»។

ចូលអានលម្អិត៖ លោក ប្រាក់ សុវណ្ណារ៉ា រំលេចនូវចំនុចសំខាន់២សម្រាប់ជំនួបប្រកួតមិត្តភាពជាមួយនឹង ជម្រើសជាតិឡាវ ស្អែកនេះ

សម្តីរបស់លោក Mike Wong «ជាដំបូងសូមអរគុណដល់កម្ពុជា ដែលមកកាន់ទីនេះ នេះគឺជាក្រុមថ្មី ក្រុមជម្រើសជាតិឡាវដ៏ថ្មីសន្លាង ខ្ញុំបានមកទីនេះ៧ខែមុន កីឡាករភាគច្រើនរបស់យើងជាកីឡាករក្មេង បច្ចុប្បន្នយើងមានកីឡាករ២៣នាក់ ជាមធ្យមនៃអាយុរបស់ពួកគេគឺ អាយុ២២ឆ្នាំនិង១ខែ ដូច្នេះខ្ញុំគិតថាយើងគឺជាក្រុមដែលក្មេងជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។ សម្ដីរបស់ លោក Mike Wong។

ចូលអានលម្អិត៖ គ្រូបង្វឹកជម្រើសជាតិឡាវ ថាក្រុមខ្លួនជាក្រុមមួយដែលថ្មីសន្លាងក្នុងតំបន់ ដោយសារហេតុផលមួយ

-បញ្ជីឈ្មោះកីឡាករទាំង២៣នាក់រវាងក្រុមជម្រើសជាតិកម្ពុជា និង ក្រុមជម្រើសជាតិឡាវ៖

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកោះហៅកីឡាករជម្រើសជាតិកម្ពុជា ចំនួន២៣រូប មកពីក្លិបចំនួន ៧ ដែលប្រកបអាជីពនៅក្នុងលីគកំពូលកម្ពុជា ក្លិបមកពីក្រៅប្រទេសចំនួន៤រូបផងដែរ។

ជាមួយគ្នានេះកីឡាករថ្មី ៥ រូបត្រូវបានកោះហៅចូលក្រុមជម្រើសជាតិឈុតធំជាលើកដំបូងក្នុងអាជីពជាកីឡាករបាល់ទាត់របស់ខ្លួនរួមមាន កីឡាករ អ៊ុក សុវណ្ណ, យើុ សាហ្វី របស់ភ្នំពេញក្រោន កីឡាករ សុខ ហៀង នៃក្លិបក្រសួងការពារជាតិ កីឡាករ សេត រ៉ស៊ីប របស់បឹងកេត និងម៉ាត់ នូរុណ របស់អគ្គិសនីកម្ពុជា។

ចូលអានលម្អិត៖ កីឡាករ ហុង ផេង, ធារី ចន្ថាប៊ីន និង ឃួន ឡាបូរ៉ាវី ជាប់ឈ្មេាះក្នុងបញ្ជីក្រុមជម្រើសជាតិឡើងវិញត្រៀមប្រកួតចុងខែមីនានេះ

ខណៈកីឡាករ៣រូបផ្សេងទៀតត្រូវបានកោះហៅចូលក្រុមជម្រើសជាតិសារជាថ្មីក្រោយខកខានរយៈពេលរួមមាន ធារី ចន្ថាប៊ីន, ឃួន ឡាបូរ៉ាវី និង ហុង ផេង ស្ថិតក្រោមការដឹកនាំរបស់ លោក ប្រាក់ សុវណ្ណារ៉ា។

សហព័ន្ធកីឡាបាល់ទាត់ឡាវ  បានប្រកាសបង្ហាញបញ្ជីឈ្មោះផ្លូវការកីឡាករចំនួន២៣នាក់ ក្រោមការដឹកនាំរបស់លោក Mike Wong។ ក្នុងនោះសមាជិកទាំង២៣នាក់ត្រូវបានកោះហៅពីលីគលំដាប់ទី៤ថៃ ចំនួន៤នាក់មានដូចជា Phouttasay Khochalern (Nakhonpathom United លេងនៅលំដាប់ទី៤ថៃ), ខ្សែបម្រើប្រយុទ្ធ Chanthaphone Waenvongsoth (ក្លិប Nan FC លំដាប់ទី៤ថៃ), ខ្សែការពារ Thothilath Sibounhuang វ័យ២៧ឆ្នាំ (ក្លិប Samutprakan FC លីគលំដាប់ទី៤ថៃ) និង កីឡាករ Phatthana Phrommathep ថ្នាលយុវជនក្លិប Chonburi នៅលីគកំ⁣ពូលថៃ បន្ទាប់ពីកាលរដូវកាលមុនបង្ហាញខ្លួនជាមួយក្លិប Kalasin FC លំដាប់ទី៣ថៃ។ ជាមួយគ្នានោះក៏បានកោះហៅកីឡាករ៣រូបដែលទើបបញ្ចប់ការហ្វឹកហាត់កាលពីថ្ងៃទី ៣ មិនា ជាមួយក្លិប Omiya Ardija FC នៅលំដាប់ទី២ជប៉ុន រួមមាន ខ្សែបម្រើ LATHASAY LOUNLASY, ខ្សែប្រយុទ្ធ SOMXAY KEOHANAM និង អ្នកចាំទី SAYMANOLINH PASEUTH។ ស្របពេលកីឡាករដែលបរាជ័យក្នុងការធ្វើតេស្តជាមួយក្លិបនៅលីគកំពូលថៃ Chonburi FC ខ្សែបម្រើ Keoviengphet Liththideth ក៏ស្ថិតនៅក្នុងបញ្ជីកីឡាករទាំង២៣នាក់ផងដែរ។

ចូលអានលម្អិត៖ ក្រុមជម្រើសជាតិឡាវ កោះហៅសមាជិកមកពីលីគថៃចំនួន៤នាក់ និង៣នាក់ទើបបញ្ចប់ការហ្វឹកហាត់នៅជប៉ុន មុនប៉ះ កម្ពុជា ស្អែកនេះ

-ចំណាក់ថ្នាក់ពិភពលោក FIFA របស់ក្រុមជម្រើសជាតិកម្ពុជា និង ក្រុមជម្រើសជាតិឡាវ៖

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបន្តឈរនៅចំណាត់ថ្នាក់លេខរៀងទី ១៧២ ដដែលនៃតារាងចំណាត់ថ្នាក់របស់ក្រុមជម្រើសជាតិនៅលើពិភពលោក ( FIFA RANKING ) បើគិតត្រឹមថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ២០១៨ នេះ។

តាមការបន្ទាន់សម័យកាល ( Update ) ដដែលនេះ ដែលចេញដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោកហៅកាត់ថា ( FIFA ) នៅលើវិបសាយ FIFA.com កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី ១៧២ នៃតារាងចំណាត់ថ្នាក់ពិភពលោកដដែល។

ក្រៅតែពីឈរនៅចំណាត់ថ្នាក់លេខ១៧២ និងនៅលេខរៀងទី៣៣ប្រចាំទ្វីបអាស៊ី និងឈរនៅលេខរៀងទី៦ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លើប្រទេសចំនួន៥ផ្សេងទៀត ដែលមានដូចជានៅលើ សិង្ហបុរី, ម៉ាឡេស៊ី, ឡាវ, ព្រុយណេ និងទីម័រខាងកើត។

ដោយឡែកបើប្រៀបធៀបក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាមួយជម្រើសជាតិ ឡាវ មុននឹងត្រូវប៉ះគ្នា គឺកម្ពុជា នៅតែប្តឈរលើដដែល ដោយជម្រើសជាតិឡាវ កំពុងឈរនៅលេខ១៨៣ថេរ ដូចគ្នា និងមាន៨២ពិន្ទុក្នុងដៃ។

ចូលអានលម្អិត៖ FIFA Ranking៖ កម្ពុជា និង ឡាវ មិនប្រែប្រួលចំណាត់ថ្នាក់ដូចគ្នា មុនប៉ះគ្នានៅសប្ដាហ៍ក្រោយ

-ជំនួបគ្នា១៤លើករបស់ ក្រុមជម្រើសជាតិកម្ពុជា និង ក្រុមជម្រើសជាតិឡាវ គ្រប់ការប្រកួតទាំងអស់៖

យោងតាមស្ថិតិនៃជំនួបជួបគ្នាក្នុងប្រវត្តិសាស្រ្តបាល់ទាត់រវាងក្រុមទាំង២ គឺកម្ពុជា មានស្ថិតិឈ្នះតិចជាង ឡាវ បើគិតតាំងពីឆ្នាំ១៩៧១មក។

ក្រុមទាំងពីរធ្លាប់មានប្រវត្តិជួបគ្នាចំនួន១៤លើក សម្រាប់ក្រុមជម្រើសជាតិឈុតធំ ចាប់តាំងពីប្រទេសទាំង ២ បង្កើតសហព័ន្ធកីឡាបាល់ទាត់ជាតិជាផ្លូវការមក ( កម្ពុជាបង្កើតជាបង្កើតសហព័ន្ធកីឡាបាល់ទាត់នៅឆ្នាំ១៩៣៣ ) ស្របពេលដែល ( ឡាវបង្កើតសហព័ន្ធកីឡាបាល់ទាត់នៅឆ្នាំ១៩៥១ ) ខណៈការប្រកួតទាំង១៤លើកនេះ ភាគច្រើនគឺធ្វើឡើងនៅលើទឹកដីកណ្ដាល ( ទឹកដីទទួលរៀបចំពានរង្វាន់ ) និងខ្លះទៀតធ្វើឡើងនៅប្រទេសឡាវ ឬក៏នៅទឹកដីកម្ពុជា។

យោងតាមស្ថិតិនៃជំនួបជួបគ្នាក្នុងប្រវត្តិសាស្រ្តបាល់ទាត់រវាងក្រុមទាំង២ តាមរយៈវិបសាយបាល់ទាត់ពិភពលោក ( FIFA.com ) ជម្រើសជាតិកម្ពុជា ជាមួយ ជម្រើសជាតិឡាវ ធ្លាប់ជួបគ្នាចំនួន ១៤ លើកនេះ គឺចាប់តាំងពីឆ្នាំ ១៩៧១ មក ទាំងក្នុងជំនួបមិត្តភាពអន្តរជាតិ ក្នុងពានរង្វាន់ផ្លូវការផងដែរ ដោយក្នុងនោះ ជម្រើសជាតិឡាវ ឈ្នះ៦ដង ខណៈជម្រើសជាតិកម្ពុជា ធ្លាប់ឈ្នះតែ៥ដង និងស្មើចំនួន៣ដង។

ចូលអានលម្អិត៖ កម្ពុជា មានស្ថិតិឈ្នះតិចជាង ឡាវ ក្នុងប្រវត្តិជួបគ្នារវាងក្រុមទាំង២ចំនួន១៤លើក ចាប់តាំងពីឆ្នាំ១៩៧១មក

-គោលដៅបន្ទាប់ក្រោយបញ្ចប់ការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិទាំង២៖

បញ្ជាក់ថា ក្រោយចប់ការប្រកួតនេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតជាមួយ អាហ្វហ្គានីស្ថាន នៅថ្ងៃទី២៧ ខែ មិនា ដើម្បីប្រកួតក្នុងពានរង្វាន់ AFC Asian Cup 2019 វគ្គជម្រុះ ជុំទី៣ ក្នុងពូល C ដែលជាការប្រកួតចុងក្រោយផងដែរ។ ស្របពេល ក្រុមជម្រើសជាតិឡាវ នឹងបន្តធ្វើការប្រកួតមិត្តភាពមួយលើកទៀតដោយជួប បង់ក្លាដេស នៅថ្ងៃទី ២៧ មិនា ដើម្បីត្រៀមចួលរួមពានរង្វាន់ AFF Suzuki Cup 2018 នាខែតុលាខាងមុខនេះ។