លោក ប្រាក់ សុវណ្ណារ៉ា លើកឡើថា ទាំងកម្ពុជា និង ឡាវ មានទស្សនៈវិស័យតែមួយសម្រាប់ការប្រកួតល្ងាចនេះ

By |

គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា លោក ប្រាក់ សុវណ្ណារ៉ា បានថ្លែងក្នុងសន្និសិទសារពត៌មានមុនការប្រកួតទល់នឹងជម្រើសជាតិឡាវ សម្រាប់ជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំថា ទាំងកម្ពុជា និង ឡាវ មានទស្សនៈវិស័យតែមួយសម្រាប់ការប្រកួតនេះ ។

ថ្លែងក្នុងសន្និសិទសារពត៌មានកាលពីម្សិលមិញ គ្រូបង្វឹកវ័យ៤៥ឆ្នាំរូបនេះ បានលើកឡើងនូវទស្សនៈវិស័យតែមួយដែលកម្ពុជា និង ឡាវ មើលឃើញមុនការប្រកួតនោះគឺ ការផ្ដល់ឱកាសយុវជន។

«គ្រប់គ្នាបានដឹងហើយអំពីចំណាត់ថ្នាក់ពិភពលោក យើងទាំង២មិនជាខុសគ្នាឆ្ងាយប៉ុន្មានឡើយ ហើយនៅពេលដែលកម្ពុជា ប្រកួតជាមួយ ឡាវ តែងតែមានឈ្នះ ចាញ់ ឬក៏ស្មើ ទៅវិញទៅមក យើងសង្ឃឹមថាការប្រកួតនេះនឹងក្លាយជាការប្រកួតដ៏ល្អ ពីព្រោះយើងព្យាយាមបង្ហាញសក្ដានុពលកីឡាករវ័យក្មេងរបស់យើងទាំងអស់គ្នា ហើយខ្ញុំក៏បានលឺពីគ្រូបង្វឹកឡាវ ក៏គាត់ថាចង់បង្ហាញសក្ដានុពលកីឡាករវ័យក្មេងរបស់គាត់ដូចគ្នា យើងមានទស្សនវិស័យតែមួយ»។ សម្ដីរបស់ លោក ប្រាក់ សុវណ្ណារ៉ា។

 

29060921_1791959310824998_8462894439675725903_o

លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា

 

បញ្ជាក់ជាថ្មីថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិឡាវ ដែលធ្វើឡើងនៅកីឡដ្ឋាន Lao National Stadium ទីក្រុងវៀងចន្ទន៍ ទឹកដីនៃប្រទេសឡាវ នាវេលាម៉ោង ៦:០០ នាទីយប់ថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០១៨ នេះ៕

 

រូបភាព៖ ສະຫະພັນບານເຕະແຫ່ງຊາດລາວ Lao Football Federation