ថ្ងៃនេះកាលពីឆ្នាំមុន លោក Leonardo Vitorino អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា ដឹកនាំប្រកួតលើកដំបូងជាមួយប្រព័ន្ធលេង Tiki-Taka

By |

លោក Leonardo Vitorino ដែលជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ត្រូវបានតែងតាំងដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីខែ មិនា កន្លងទៅ ក្រោយគ្រូបង្វឹកចាស់ លោក Lee Tae Hoon ផុតកិច្ចសន្យា។

ជាមួយគ្នានោះលោក Leonardo បានដឹកនាំការប្រកួតដំបូងរបស់ខ្លូនដោយត្រូវប៉ះ ឥណ្ឌា ដែលបញ្ចប់ទៅដោយលទ្ធផលចាញ់ ២ទល់៣។ ស្របពេលនាការប្រកួតគេសង្កេតឃើញថា ក្រុមជម្រើសជាតិ បានប្រើប្រាស់នៅប្រព័ន្ធ Tika-tika ( លេងបាល់ខ្លីប៉ះទៅវិញទៅមក ) ជាមួយខ្សែប្រយុទ្ធ៣នៅខាងលើមាន ចាន់ វឌ្ឍនាកា,ឃួន ឡាបូរ៉ាវី និងប្រាក់ មុន្នីឧត្តម។ ខណៈ២គ្រាប់របស់ កម្ពុជា រកបានដោយកីឡាករ ឃួន ឡាបូរ៉ាវី នៅនាទី៣៧ និង ចាន់ វឌ្ឍនាកា នៅនាទី ៦១។

FRI_National-Team_VS_India-National-Team_7470

រំលឹកឡើងវិញថា ត្រឹមតែរយៈពេល៧ខែ លោក Leonardo Vitorino ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចបញ្ចប់តួនាទី ជាមួយនឹងកំណត់ត្រាពុំសូវជោគជ័យ និងក្លាយជាគ្រូបង្វឹកចុងក្រោយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នាឆ្នាំ២០១៧នេះ ដែលត្រូវអស់តួនាទីពីគ្រូបង្វឹកជម្រើសជាតិ។ ខណៈបច្ចុប្បន្ន ជម្រើសជាតិកម្ពុជា ស្ថិតនៅក្រោមការដឹកនាំ ពីសំណាក់ លោក ប្រាក់ សុវណ្ណារ៉ា។

ថ្មីៗនេះ លោក Leonardo Vitorino ដែលជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ក៏ទទួលបានតួនាទីជានាយកបច្ចេកទេសក្លិប Ceara Sporting Club នៅលីគកំពូលប្រេសុីលរដូវកាល២០១៨ ( Campeonato Brasileiro Série A )។

Ceara Sporting Club គឺជាក្លិបទើបទទួលបានសិទ្ធឡើងមកលេងលីគកំពូលប្រេសុីល ខណៈកាលពីរដូវកាល២០១៧ បានបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅ Serie B។

អត្ថបទពាក់ព័ន្ធ៖ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ទទួលបានតំណែងថ្មីក្លាយជានាយកបច្ចេកទេសក្លិបនៅលីគកំពូលប្រេសុីល