ក្រុមអាហ្វហ្គានីស្ថាន ទៅដល់ប្រទេសតាហ្ស៊ីគីស្ថាន មុនកម្ពុជា ១ថ្ងៃដើម្បីត្រៀមប៉ះគ្នានៅសប្ដាហ៍ក្រោយ

By |

ក្រុមបាល់ទាត់ជម្រើសជាតិអាហ្វហ្គានីស្ថាន បានធ្វើដំណើរទៅដល់ប្រទេសតាហ្ស៊ីគីស្ថាន ហើយកាលពីព្រឹកមិញនេះ ពោលគឺលឿនជាង ជម្រើសជាតិកម្ពុជា ១ថ្ងៃមុននឹងត្រូវជួបប្រកួតគ្នានៅ៥ថ្ងៃខាងមុខនេះ។

ក្រោមការដឹកនាំពីសំណាក់ លោក Otto Martin Pfister ដែលជាគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង បានធ្វើដំណើរទៅដល់ប្រទេសតាហ្ស៊ីគីស្ថាន ជាមួយនឹងសមាសភាពកីឡាករចំនួន២៤រូប កាលពីព្រឹកថ្ងៃទី ២២ ខែ មិនា នេះ ដើម្បីបោះជុំរំត្រៀមហ្វឹកហាត់ មុនតតាំងជាមួយកម្ពុជា នៅថ្ងៃទី ២៧ ខាងមុខ។

 

28828479_1702741316460059_2410547229736585642_o

ជម្រើសជាតិអាហ្វហ្គានីស្ថាន មកដល់ប្រទេសតាហ្ស៊ីគីស្ថាន 

28947438_1702741996459991_4567413115895849205_o

ជម្រើសជាតិអាហ្វហ្គានីស្ថាន មកដល់ប្រទេសតាហ្ស៊ីគីស្ថាន 

28954374_1702741483126709_7908125719585752665_o

ជម្រើសជាតិអាហ្វហ្គានីស្ថាន មកដល់ប្រទេសតាហ្ស៊ីគីស្ថាន 

 

ដោយឡែកសម្រាប់ក្រុមជម្រើសជាតិកម្ពុជាវិញ តាមគម្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសតាហ្ស៊ីគីស្ថាន នៅថ្ងៃទី ២៣ ខែ មិនា ស្អែកនេះ វេលាម៉ោង ១១ថ្ងៃត្រង់។

ខណៈដែរ ជម្រើសជាតិកម្ពុជា ត្រូវបំពេញគឺការប្រកួតក្នុងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( AFC Asian Cup UAE 2019 ) វគ្គជម្រុះជុំទី៣ ក្នុងពូល C ដែលជាការប្រកួតចុងក្រោយ ទល់នឹង ជម្រើសជាតិអាហ្វហ្គានីស្ថាន នៅថ្ងៃទី ២៧ ខែ មិនា ប្រទេស តាហ្ស៊ីគីស្ថាន ( ទឹកដីកណ្តាល )៕

 

រូបភាព៖ Afghanistan Football Federation