ណាហ្គាវើល យកឈ្នះ អាសុីអឺរ៉ុបយូណាយធីត ៩ទល់៤ ខណៈ ឡេង មករា ធ្វើបាន Hat-trick

By |

ដោយលីគកំពូលកម្ពុជារដូវកាល២០១៨ សម្រាករយៈពេល៣សប្តាហ៍ ក្លិប អាសុីអឺរ៉ុបយូណាយធីត និងក្លិប ណាហ្គាវើល បានធ្វើការប្រកួតមិត្តភាពដោយបញ្ចប់ជាមួយលទ្ធផល ៤ទល់៩  ដែលបានធ្វើឡើងកាលពីម្សិលមិញ នៅលើកីឡដ្ឋាន AEU Sport Complex។

៦គ្រាប់ជ័យជម្នះរបស់ក្លិប ណាហ្គាវើល ធ្វើបានដោយខ្សែការពារ ឡេង មករា ៣គ្រាប់ម្នាក់ឯង(Hat-trick) ដែលត្រូវបានគ្រូបង្វឹកផ្លាស់ជំហរអោយលេងបម្រើក្នុងការប្រកួតមិត្តភាព ខណៈ សួង វីរៈ ២គ្រាប់, គួច ដានី, រុន រ៉ានី, ថន ដារ៉ាពេជ្រ និង Han SungGyu ធ្វើបានម្នាក់១គ្រាប់។ ចំណែក៤គ្រាប់របស់ អាសុីអឺរ៉ុបយូណាយធីត រកបានដោយកីឡាករ Private Mbaga ២គ្រាប់,  Okereke Timothy, ឈឹម សំបូរ និង សុលា ម្នាក់១គ្រាប់៕