លោក មាស ចាន់ណា ថាកីឡាករខ្មែរ ៣រូប​របស់ខ្លួន​ខ្លួន​គឺជាខ្សែ​បម្រើ​ល្អដាច់គេក្នុងស្រុក

By |

លោក មាស ចាន់ណា ដែលជាគ្រូបង្វឹកក្លិបបាល់ទាត់ណាហ្គាវើលបានធ្វើការសរសើរអំពីសមត្ថភាពនៅតំបន់កណ្ដាលរបស់ខ្លូនជាពិសេសកីឡាករសញ្ជាតិខ្មែរ ៣រូបដែលបានធ្វើការយ៉ាងល្អ និងពេញចិត្តយ៉ាងខ្លាំងដោយហ៊ាននិយាយថាជាខ្សែបម្រើដែលល្អដាច់គេនៅក្នុងស្រុកផងដែរ ខណៈកីឡាករខ្សែបម្រើ ៣រូបនោះគឺ កីឡាករ គួច សុកុម្ភៈ, កីឡាករ សុះ សួហាណា និងកីឡាករ គួច ដានី។

គ្រូបង្វឹកដែលមានប្រជាប្រិយភាពជាងគេនារដូវកាល២០១៧ បានថ្លែងប្រាប់ក្រុមការងារវិបសាយកីឡារ We Are Football កាលពីចប់ការប្រកួតសប្តាហ៍ទី៣យ៉ាងដូច្នេះថា៖« បើសិនជាក្រុមគេផ្សេងៗខ្ញុំមិនដឹងយ៉ាងមុិចនោះទេ ប៉ុន្ដែសម្រាប់ទស្សនៈរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថាកីឡាករ ៣រូបដែលកំពុងលេងនៅតំបន់កណ្ដាលរបស់ខ្ញុំគឺជាកីឡាករល្អបំផុតសម្រាប់លីគ និងជាខ្សែបម្រើដ៏ល្អសម្រាប់ខ្ញុំផ្ទាល់ផងដែរ បើទោះបីជាខ្ញុំមើលឃើញកីឡាករគេផ្សេងៗទៀតក៏អត់លើសខ្វះកីឡាករ ៣រូបរបស់ខ្ញុំដែរចំពោះចិត្តខ្ញុំនេះដោយសារពួកគាត់នៅជាមួយខ្ញុំអច្ចឹង អច្ចឹងហើយខ្ញុំគិតថាកីឡាករខ្មែរ ៣រូបនេះគឺមានគុណភាពល្អផ្សេងៗគ្នា គុណភាពការពារខ្លាំងដូចគ្នា ប៉ុន្តែគុណភាពប្រយុទ្ធគឺផ្សេងៗគ្នាដូចជា កីឡាករ គួច ដានី គាត់មានគុណភាពនៃការគ្រប់គ្រងបាល់ បញ្ជូនបាល់ និងបង្កើតឱកាសឲ្យមិត្តរួមក្រុម កីឡាករ សុះ សូហាណា គាត់មានគុណភាពជាកីឡាករម្នាក់មានចលនាលេងបានល្អ រីឯប្រធានក្រុមកីឡាករ គួច សុកុម្ភៈ គាត់មានគុណភាពធ្វើចលានាពីក្រោយដើម្បីគាំទ្របានល្អ ហើយនឹងឆ្លងបាល់ អច្ចឹងហើយពួកគាត់ទាំង៣នាក់នេះ គឺគ្រប់គ្រាន់សម្រាប់ខ្ញុំដើម្បីលេងនៅក្នុងលីគកំពូលកម្ពុជារដូវកាលនេះ ក៏ប៉ុន្ដែខ្ញុំរំពឹងថា ពួកគាត់ទាំង៣នឹងលេងបានដល់ទៅ ២២ប្រកួតបើទោះជាមិនអាចក៏ដោយ ព្រោះឥលូវនេះពូកគាត់លេងបានពេញៗតង់មិននិងប្ដូរនោះទេ »។

MCL2017_NAGA_VS_NDM_7328

ប្រធានក្រុមកីឡាករ គួច សុកុម្ភៈ

MCL2018_NAGA_VS_ATFC_5064

កីឡាករ គួច ដានី

MCL2018_NAGA_VS_ATFC_4973

កីឡាករ សុះ សូហាណា

សូមរំលឹកថា គិតត្រឹមសប្តាហ៍ទី៣នេះ ជើងឯករងពានសម្តេចតេជោ ហ៊ុន សែន ឆ្នាំ ២០១៧ កំពុងតែស្ថិននៅចំណាត់ថ្នាក់លេខ ២ពីក្រោមក្រុមបឹងកេត ដោយបានធ្វើការប្រកួតចំនួន ៣លើក ក្នុងនោះឈ្នះ ២លើក ស្មើ ១លើក និងមិនដែលចាញ់នៅឡើយទេ ដោយមាន ៧ពិន្ទុនៅក្នុងដៃស្មើគ្នាជាមួយក្រុម ២ផ្សេងទៀត ពោលគឺ វិសាខា និងភ្នំពេញក្រោន៕