ក្រុម​ជម្រើស​ជាតិ​កម្ពុជា បន្ត​ហ្វឹកហាត់​នៅ​ល្ងាច​មិញ ក្រោយ​ត្រឡប់​មក​ពី​ឡាវ ខណៈ​ត្រូវ​ចេញ​ទៅ​តាហ្ស៊ីគីស្ថាន​ព្រឹក​នេះ

By |

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវចេញដំណើរទៅប្រកួតវគ្គជម្រុះជុំទី៣ ជើងឯកប្រចាំទ្វីបអាស៊ី 2019 AFC Asian Cup UAE ជាមួយក្រុមអាហ្វហ្គានីស្ថាន នៅប្រទេសតាជីគីស្ថាន (ទឹលដីកណ្ដាល) វេលាម៉ោង១១ព្រឹកថ្ងៃសុក្រ ទី២៣ ខែ មីនា ឆ្នាំ២០១៨ នេះ។

អត្ថបទពាក់ព័ន្ធ៖កីឡាករ ហុង ផេង, ធារី ចន្ថាប៊ីន និង ឃួន ឡាបូរ៉ាវី ជាប់ឈ្មេាះក្នុងបញ្ជីក្រុមជម្រើសជាតិឡើងវិញត្រៀមប្រកួតចុងខែមីនានេះ

ក្រុមកម្ពុជា ទើបធ្វើដំណើរមកដល់ពីប្រទេសឡាវ នៅម៉ោង១រសៀលម្សិលមិញ ហើយល្ងាចឡើង បានបើកការហ្វឹកហាត់រួមគ្នានៅលើលានពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ ពោលគឺក្រោយប្រកួតមិត្តភាពអន្តរជាតិឈ្នះម្ចាស់ផ្ទះ១ទល់០ កាលពីល្ងាចថ្ងៃពុធ។

ក្រុមជម្រើសជាតិកម្ពុជា បានប្រមូលផ្តុំកីឡាករ ២៣នាក់ កាលពីពេលថ្មីៗ ត្រូវត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នៅនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ខាងមុខក្នុងជំនួបបិទពូល C នៃពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup UAE 2019 នៅប្រទេសតាជីគីស្ថាន (ទឹកដីកណ្ដាល)៕

អត្ថបទពាក់ព័ន្ធ៖ទស្សនាវីដេអូហាយឡាយក្រុមកម្ពុជា យកឈ្នះលើម្ចាស់ផ្ទះឡាវ ១-០ យប់មិញក្នុងប្រកួតមិត្តភាពអន្តរជាតិ