ក្រុមឈុតធំ និង U-17 របស់ភ្នំពេញក្រោន សុទ្ធតែចាញ់ដូចគ្នា ក្នុងប្រកួតមិត្តភាពកម្ដៅសាច់ដុំរបស់ខ្លួន

By |

 

កាលពីថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៨កន្លងទៅ ក្លិបបាល់ទាត់ភ្នំពេញក្រោន ទាំង ២ឈុត ពោលគឺ ក្រុមឈុតធំ និង ឈុត U-17 បានធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំផ្លាស់ប្ដូរបទពិសោធន៍គ្នាស្របពេលដែលលីគកំពូលកម្ពុជាសម្រាកប្រមាណជាង ២សប្តាហ៍ ក្នុងនោះទាំងក្រុមឈុតធំ និង U-17 របស់ភ្នំពេញក្រោន សុទ្ធតែចាញ់គូរប្រកួតទាំងអស់ ដែលធ្វើឡើងនៅលើវាលស្មៅនៃកីឡដ្ឋាន RSN ទាំង២ប្រកួតផងដែរ។

ខាងក្រោមនេះជាលទ្ធផលនៃការប្រកួតមិត្តភាពកម្ដៅសាច់ដុំទាំង ២គូរ៖

  • ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង ៤រសៀល៖ ភ្នំពេញក្រោន ២-៣ អាសុីអុឺរ៉ុប យូណាយធីត ( ប្រកួតមិត្តភាព )
  • ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង ៦ល្ងាច៖ យុវជនភ្នំពេញក្រោន អាយុក្រោម ១៧ឆ្នាំ ០-៥ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំ ( ប្រកួតមិត្តភាព )

 

 

សូមរំលឹកថា គិតត្រឹមសប្តាហ៍ទី៣នេះ ភ្នំពេញក្រោន កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ដោយបានធ្វើការប្រកូតបានចំនួន ៣លើក ក្នុងនោះឈ្នះ ២ លើក ស្មើ ១លើក និងមិនដែលចាញ់នៅឡើយទេ ដោយមាន ៧ពិន្ទុនៅក្នុងដៃស្មើគ្នាជាមួយ ក្លិបវិសាខា និងក្លិបណាហ្គាវើល ខណៈនៅការប្រកួតក្នុងសប្តាហ៍ទី៤ ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០១៨ខាងមុខនេះ ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៦សម័យកាល នឹងត្រូវជួបជាមួយ ណាហ្គាវើល វេលាម៉ោង ០៦:០០ នាទីល្ងាច នៅលើវាលស្មៅនៃកីឡដ្ឋាន RSN៕