លីគហ្វូតសាល៖ ម្ចាស់ជើងឯកឆ្នាំចាស់បន្តការចាញ់ ក្នុងសប្ដាហ៍ទី៣ ខណៈ ដោនដោន ស្ព័ត បន្តឈរកំពូល​តារាង

By |

ការប្រកួតពានរង្វាន់ លីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០១៨ ( National Futsal League 2018 ) បានបញ្ចប់ការប្រកួតសប្ដាហ៍ទី៣របស់ខ្លួន កាលពីល្ងាចថ្ងៃអាទិត្យ ទី២៥ ម្សិលមិញ។

សម្រាប់សប្ដាហ៍ទី៣ នៃពានរង្វាន់ លីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០១៨ នេះមានលទ្ធផលឈ្នះ ចាញ់ ៤គូ ក្នុងចំណោម៥ប្រកួត និងមានលទ្ធផលស្មើ១គូ ជាមួយនឹងគ្រាប់បាល់ទាំងអស់៥៩គ្រាប់កើតឡើង។

រឿងពិសេសប្រចាំសប្ដាហ៍នោះគឺ ក្រុមដែលធ្វើបាន្អជាងគេនៅក្នុងសប្ដាហ៍នេះ គឺនៅតែជាក្រុម អាណាចក្របៃតង បន្ទាប់ពីបានយកឈ្នះ គូប្រកួត យុវជន៧មករា ដោយលទ្ធផល ១០ទល់៦ បានសេចក្ដីថា ចំណេញគ្រាប់បាល់៤គ្រាប់ ខណៈ ម្ចាស់ជើងឯកឆ្នាំចាស់ សសយក កំចាយមារ បានបន្តរងបរាជ័យជាលើកទី២ ក្រោមថ្វីជើង ក្រុម ដោនដោន ស្ព័ត។

លទ្ធផលនៃការប្រកួតពេញលេញ៖

photo6176994890089605162

ត្រឹមសប្ដាហ៍ទី៣នេះ ២ក្រុមកំពុងតែធ្វើបានយ៉ាងល្អដោយពុំទាន់ស្គាល់ពាក្យថាចាញ់នៅឡើយ ពោលគឺ ដោនថោន ស្ព័ត ជាមួយ ហ្វេនស្ព័ត ទាំង២ក្រុមកំពុងមាន៩ពិន្ទុក្នុងដៃ។

ដោយឡែកក្រុមការពារតំណែងជើងឯកឆ្នាំចាស់ សសយក កំចាយមារ បច្ចុប្បន្នកំពុងតែត្រដាប់ត្រដួសដោយ៣ប្រកួតកន្លងមក ឈ្នះតែ១ប្រកួតប៉ុណ្ណោះ គ្រាដែលក្នុងចំណោមនោះ យុវជន៧មករា គឺជាក្រុមដែលស្ថិតក្នុងស្ថានភាពពិបាកជាងគេ ដោយ៣ប្រកួតពុំទាន់ស្គាល់ពាក្យថាឈ្នះ ឬស្មើនៅឡើយ។

ខាងក្រោមគឺជាតារាងចំណាត់ថ្នាក់៖

photo6176994890089605161

 

រូបភាព៖ Cambodia Futsal