អាហ្វហ្គានីស្ថាន ផ្លាស់ប្ដូរសមាជិក១១រូប បើធៀបទៅនឹងសមាជិកដែលចាញ់ កម្ពុជា ១ទល់០ កាលពី៩ខែមុន

By |

អាហ្វហ្គានីស្ថានបានធ្វើការកោះហៅកីឡាកររបស់ខ្លួនចំនួន២៤រូបមុនមកប្រកួតជាមួយកម្ពុជា ក្នុងពានរង្វាន់ AFC Asain Cup វគ្គជម្រុះ ខណៈសមាជិកទាំង២៤រូបនោះ មានការផ្លាស់ប្ដូរ១១រូប បើធៀបទៅនឹងសមាជិកដែលចាញ់ កម្ពុជា ១ទល់០ កាលពី៩ខែមុន នៅលើទឹកដីនៃប្រទេសកម្ពុជា។

យោងតាមទិន្នន័យកីឡាករ នៃការប្រកួតកាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧ ក្នុងការប្រកួតជម្រុះបាល់ទាត់ពានរង្វាន់ដដែលនេះ ប្រចាំពូល C អាហ្វហ្គានីស្ថាននៅសល់កីឡាករចំនួន១៣នាក់ ដែលធ្លាប់បានប្រកួតតទល់ជាមួយជម្រើសជាតិកម្ពុជា និងបានរងបរាជ័យដោយលទ្ធផល ១ទល់០ នៅលើវាលស្មៅសិប្បន្មិមិត្តនៃពហុកីឡដ្ឋានជាតិ។

 

CAM-AFG_E1495

សមាសភាពកីឡាករបម្រុងនៃក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន កាលពីប្រកួតទល់កម្ពុជា នាខែមិថុនាកន្លងទៅថ្មីៗនេះ

 

កីឡាករដែលនៅមានឈ្មោះពីការប្រកួតជាមួយជម្រើសជាតិកម្ពុជា កាលពីឆ្នាំ២០១៧ រួមមាន៖

  • អ្នកចាំទី: Hamid Walkili
  • ខ្សែការពារ: Benjamin Nadjem, Sharif Mukhammad និង Milda Entezar,
  • ខ្សែបម្រើ: Amruddin Sharifi, Faysal Shayesteh, Mustafa Azadzoy, Farshad Noor, Norolla Amiri, Fardin Hakimi និង Mustafa Zazai
  • ខ្សែប្រយុទ្ធ: Abassin Alikhil និង Zubair Amiri

 

បញ្ជីឈ្មោះកីឡាករទាំង ២៤ រូបថ្មីនៃក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន៖

Screen Shot 2018-03-26 at 11.09.09 AM

 

ស្របពេលជាមួយគ្នានេះផងដែរ កីឡាករកម្ពុជាមានការប្រែប្រួលដល់ទៅ១០រូប ដោយនៅសល់កីឡាករ១៣រូបដែលធ្លាប់ប្រកួតតទល់ជាមួយជម្រើសជាតិអាហ្វហ្គានីស្ថាន កាលពីជំនួបដំបូងនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

កីឡាករដែលនៅមានឈ្មោះពីការប្រកួតជាមួយជម្រើសជាតិអាហ្វហ្គានីស្ថាន កាលពីឆ្នាំ ២០១៧ រួមមាន៖

  • អ្នកចាំទី: ស៊ូ យ៉ាទី
  • ខ្សែការពារ: សឿយ វិសាល, នេន សុធារ័ត្ន, រស់ សំអឿន
  • ខ្សែបម្រើ: ហួយ ផល្លីន, ធារី ចន្ថាប៊ីន, កែវ សុខផេង, ប្រាក់ មុន្នីឧត្តម
  • ខ្សែប្រយុទ្ធ: ឃួន ឡាបូរ៉ាវី, ចាន់ វឌ្ឍនាកា

 

ទិន្នន័យជម្រើសកីឡាករ ២៣ រូបនៃក្រុមទាំងពីរកាលពីឆ្នាំ ២០១៧ រក្សាទុកដោយ AFC៖

Screen Shot 2018-03-26 at 2.21.04 PM

 

បញ្ជាក់ថាសម្រាប់ការប្រកួតផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០១៨ ខាងមុខនេះ នៅប្រទេសតាជីគីស្ថាន ក្នុងពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asain Cup UAE 2019 វគ្គជម្រុះ ជុំចុងក្រោយប្រចាំពូល C៕

 

រូបភាព៖ ផ្ដល់អោយដោយ Afghanistan Football Federation