គ្រូបង្វឹកអាហ្គានីស្ថាន បកស្រាយ និងរំលឹក ប្រកួតចាញ់កម្ពុជាកាលជើងទី១ជាមួយពាក្យមួយឃ្លា «នេះជាបាល់ទាត់ »

By |

មុនក្រុមទាំង២ប៉ះគ្នានៅថ្ងៃទី ២៧ មិនា ម៉ោង៩យប់  ស្អែកនេះ នៅលើកីឡដ្ឋាន RESPUBLIKANSKIY STADION IM. M.V. FRUNZE ស្ថិតនៅប្រទេសតាជីគីស្ថាន ជាទឹកដីកណ្តាល សម្រាប់ការប្រកួតរវាងក្រុមជម្រើសជាតិអាហ្គានីស្ថាន និង ក្រុមជម្រើសជាតិកម្ពុជា នៃពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asain Cup UAE 2019 វគ្គជម្រុះ ជុំចុងក្រោយប្រចាំពូល C។

លោក Otto Pfister គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្គានីស្ថាន បានបកស្រាយ និងរំលឹកជុំវិញការប្រកួតចាញ់ កម្ពុជា កាលពីជើងទី១ ក្នុងលទ្ធផល១ទល់០ ដោយថានេះគឺបាល់ទាត់។

« ទោះបីពួកយើងមានកីឡាករមានបទពិសោធន៍នៅក្រៅប្រទេសដូចជា អូស្ត្រាលី, ស៊ុយអែត, ឥណ្ដូនេសុី, អាល្លឺម៉ង់, ន័រវេស និងហូឡង់ ប៉ុន្តែយើងបានប្រកួតចាញ់។ នេះគឺជាបាល់ទាត់ ដូច្នេះយើងត្រូវរៀបចំក្រុមឡើងវិញ »។ សម្តីរបស់គ្រូបង្វឹកវ័យ៨០ឆ្នាំ។

រំលឹកថា កាលពីថ្ងៃទី ១៣ មិថុនា ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះ ក្រុមជម្រើសជាតិអាហ្គានីស្ថាន ដោយលទ្ធផល១ទល់០ នៅលើពហុកីឡដ្ឋានជាតិ ក្រោយអ្នកចាំទីបង្កកំហុសទាត់បាល់បុក ប្រាក់ មុន្នីឧត្តម នាទី៦០៕