AFC Asian Cup៖ប្រកួតរវាង កម្ពុជា និងអាហ្វហ្គានីស្ថាន ថ្ងៃស្អែក​មិនមានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍នៅកម្ពុជានោះទេ ប៉ុន្ដែ…

By |

នៅយប់ស្អែកនេះថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០១៨ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតជាមួយ ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នាវេលាម៉ោង ០៤:០០ ល្ងាច (ម៉ោង៦ល្ងាចនៅកម្ពុជា) ក្នុងការប្រកួតវគ្គជម្រុះជុំចុងក្រោយ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ី ( UAE 2019 AFC Asian Cup ) ប្រចាំពូល C ដែលការប្រកួតនោះត្រូវធ្វើឡើងនៅលើទឹកដីនៃប្រទេសតាជីគីស្ថាន ដែលជាទឹកដីកណ្ដាល។

សម្រាប់ជំនួបការប្រកួតមួយនេះ គឺមិនមានការផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ក្នុងស្រុកខ្មែរនោះទេ ប៉ុន្ដែទំនងជាមានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ក្នុងស្រុកមួយរបស់ប្រទេសតាជីគីស្ថាន ឬក៏អាចធ្វើការឡាយតាមរយៈប្រព័ន្ធ Youtube ផងដែរ។

សូមរំលឹកថា ការប្រកួតនេះគឺជាការប្រកួតបង្គ្រប់កិច្ចរបស់ក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ក្រោយពីបានធ្វើការប្រកួតបានចំនួន ៥លើកក្នុងនោះ កម្ពុជា ឈ្នះ ១លើក ចាញ់ ៤លើក និងមិនដែលស្មើនោះទេ ខណៈអាហ្វហ្គានីស្ថាន ស្មើ ៣លើក ចាញ់ ២ លើក និងមិនដែលឈ្នះនោះទេ ពោលក្រុមទាំង ២មានត្រឹម ៣ពិន្ទុក្នុងដៃដូចគ្នាផងដែរ៕