ភ្នំពេញក្រោន បន្តណាត់​ក្រសួងការពារជាតិ ប្រកួត​មិត្តភាព​កម្តៅសាច់ដុំក្រោយ​ចាញ់​អាស៊ីអឺរ៉ុប

By |

ក្រុមបាល់ទាត់ជើងឯក៦សម័យកាលភ្នំពេញក្រោន បានណាត់ក្រុមក្រសួងការពារជាតិ ប្រកួតមិត្តភាពកម្តៅសាច់ដុំនៅចុងខែមីនា នេះក្រោយប្រកួតមិត្តភាពចាញ់ក្រុមអាស៊ីអឺរ៉ុបកាលពីពេលថ្មីៗ ស្របពេលដែលលីគកំពូលកម្ពុជា កំពុងតែសម្រាកបណ្តោះអាសន្នទុកឱកាសឱ្យក្រុមជម្រើសជាតិកម្ពុជា ប្រកួតលើឆាកអន្តរជាតិ។

ជំនួបរវាងភ្នំពេញក្រោន ជាមួយក្រសួងការពារជាតិ នឹងធ្វើឡើងនៅវេលាម៉ោង៦ល្ងាចថ្ងៃសុក្រ ទី៣០ខែមីនា ឆ្នាំ២០១៨លើទីលានកីឡដ្ឋាន RSN Stadium របស់ភ្នំពេញក្រោន ម្តុំកាំកូស៊ីធី ខណៈទស្សនិជនអាចចូលរួមទស្សនាបានដោយសេរី។ ចំពោះភ្នំពេញក្រោន ទើបតែប្រកួតមិត្តភាពដូចគ្នានេះដែរចាញ់ក្រុមភ្ញៀវអាស៊ីអឺរ៉ុប ដោយលទ្ធផល៤ទល់៣ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន។

ចំពោះភ្នំពេញក្រោន នឹងអវត្តមាន កីឡាករ អ៊ន ចាន់ប៉ូលីន, អ៊ុក សុវណ្ណ, សឿត បារាំង, ស៊ិន កក្កដា, យើ សាហ្វី និង Sunny ព្រោះអ្នកទាំងអស់ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិ ខណៈក្រុមក្រសួងការពារជាតិ មានកីឡាករម្នាក់ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិគឺកីឡាករ ទូច សុខហៀង៕

 

28954353_1974889739205207_2508503131627399691_o