ក្រុម​ជម្រើសជាតិកម្ពុជា មក​ដល់​មាតុភូមិ​យប់​ថ្ងៃ​នេះ​ក្រោយ​សម្រាក​បាន​​ជាង​១០​ម៉ោង​នៅ​ប្រទេស​តាជីគីស្ថាន

By |

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរមកដល់មាតុភូមិនៅម៉ោង៩:២៥នាទីយប់ថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨ នេះក្រោយបញ្ចប់ប្រកួតជម្រុះបិទពូល C នៃពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 ចាញ់ក្រុមអាហ្វហ្គានីស្ថាន ២ទល់១ លើទឹកដីប្រទេសតាជីគីស្ថាន (ទឹកដីកណ្ដាល) នៅល្ងាចថ្ងៃអង្គារ ម្សិលមិញ។

យោងតាមលោក ឈូក ពិសិដ្ឋ អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ថាការប្រកួតដែលបញ្ចប់ទៅប្រហែលម៉ោង៦ល្ងាច (ម៉ោងក្នុងតំបន់) ម្សិលមិញក្រុមកម្ពុជាសម្រាកបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនចេញដំណើរមកមាតុភូមិវិញនៅម៉ោង៤:១៤នាទីព្រឹកថ្ងៃពុធនេះ។ ការត្រឡប់មកវិញរបស់ក្រុមកម្ពុជា ត្រូវចេញពីប្រទេសតាជីគីស្ថាន ឆ្ពោះទៅប្តូរជើងហោះហើរនៅទីក្រុងឌូប៉ៃ និងបន្តដំណើរមកកាន់កម្ពុជា។ បើធៀបនឹងធ្វើដំណើរទៅប្រកួតក្រុមកម្ពុជា ចាយពេលស្ទើតែ១ថ្ងៃពេញដោយចេញពីភ្នំពេញ ទៅប្តូរជើងហោះហើរនៅបាងកក ហើយបន្តទៅឌូប៉ៃ មុនទៅដល់តាជីគីស្ថាន៕

28619347_2092714044299426_3322196330197474155_o(1)