មិត្តរួមក្រុមរបស់ ធារី ចន្ថាប៊ីន នៅក្លិប Terengganu FC មកកម្សាន្តនៅកម្ពុជា

By |

មិត្តរួមក្រុមរបស់ខ្សែបម្រើកូនកាត់ខ្មែរ-បារាំង ធារ៊ីន ចន្ថាប៊ីន នៅក្លិប Terengganu FC កីឡាករ Lee Tuck បានមកទស្សនកិច្ចកម្សាន្តនៅលើទឹកដីខេត្តសៀមរាប ប្រទេសកម្ពុជា។ នេះបើយោងតាមការបង្ហោះនៅលើ Story បណ្តាញសង្គម Instagram របស់ប្រធានក្រុមជម្រើសជាតិកម្ពុជា កីឡាករ ធារី ចន្ថាប៊ីន។

photo6188367345014122488

ខណៈខ្សែបម្រើ Lee Tuck ក៏បានបង្ហោះនៅលើ Story បណ្តាញសង្គម Instagram របស់ខ្លូនជាមួយរូបភាពស្នាក់នៅនាខេត្តសៀមរាប។

យ៉ាងណាការធ្វើដំណើររបស់ Lee Tuck ដែលជាអតីតមិត្តរួមក្រុមកីឡាករ ចាន់ រិទ្ធី កាលលេងនៅក្លិប Nakhon Pathom របស់ថៃ និងជាមិត្តរួមក្រុម ធារ៊ី ចន្ថាប៊ីន នៅក្លិប Terengganu FC របស់ម៉ាឡេសុី ពុំត្រូវបានដឹងថាចាប់ផ្តើមពីថ្ងៃណាដល់ថ្ងៃណានោះទេ។ រឺក៏មានគម្រោងបន្ថែមមកដល់រាជធានីភ្នំពេញ យ៉ាងណានោះ៕

photo6188367345014122489

27023697_1955898701398538_4802264416023899291_o