ក្រុមជម្រើសជាតិកម្ពុជា មានភារកិច្ចប្រកួតអ្វីខ្លះសម្រាប់ឆ្នាំ២០១៨នេះ?

By |

ក្រោយទើបបញ្ចប់ការប្រកួត២លើកនាដើមឆ្នាំ២០១៨នេះ ដោយឈ្នះ ឡាវ ១ទល់០ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ និងចាញ់ អាហ្គានីស្ថាន ២ទល់១ នៃវគ្គជម្រុះពូលC ក្នុងពានរង្វាន់ AFC Asian Cup 2019។ ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំបណ្តោះអាសន្នរបស់លោក ប្រាក់ សុវណ្ណារ៉ា នឹងមានការចូលរួមពានរង្វាន់ដ៏ធំបំផុតប្រចាំឆ្នាំរបស់ខ្លូនពោលគឺ AFF Championship Cup 2018។

អត្ថបទពាក់ព័ន្ធ៖ ការចាប់ឆ្នោតបែងចែកពូល ពានរង្វាន់ AFF Suzuki Cup 2018 នឹងធ្វើក្រោយចូលឆ្នាំខ្មែរ

នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( 2018 AFF Championship ) គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៨ ខណៈ ក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅប្រអប់ទី៤ ជាមួយ សិង្ហបុរី ខណៈការចាប់ឆ្នោតផ្លូវការគ្រោងនៅធ្វើឡើងនៅ ខែ ឧសភា ខាងមុខនេះ។

គួររំលឹកថា យោងតាមការប្រកាសនៅក្នុងកិច្ចប្រជុំរបស់ សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF – Asean Football Federation ) នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២៣ ខែ កញ្ញា កន្លងទៅ ពានរង្វាន់នេះនឹងធ្វើការផ្លាស់ប្ដូររូបមន្ដថ្មី ដោយរូបមន្តថ្មីនេះ គឺនឹងត្រូវធ្វើការបែងចែកចេញជា ២ពូល ក្នុង១ពូល មាន៥ក្រុម សរុបទាំងអស់១០ក្រុម ដោយប្រទេសនិមួៗ នឹងត្រូវប្រកួតក្នុងដី ( ចំនួន២ដង ) ក្រៅដី ( ចំនួន២ដង ) រវាងប្រទេសដែលនៅក្នុងពូលរួមគ្នា ខណៈការប្រកួតក្នុងដី ឬក្រៅដី គឺអាស្រ័យទៅលើការចាប់ឆ្នោត។

បែបនេះក្ដី មុននឹងឈានដល់ការប្រកួត ដើម្បីរកបាន ១០ ក្រុមដែលល្អ សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ាន ដែលមានសមាជិករហូតដល់១១ប្រទេស ត្រូវកំណត់អោយក្រុម ២ ដែលមានចំណាត់ថ្នាក់ទាបជាងគេបំផុតក្នុងតំបន់ ( ចំណាត់ថ្នាក់កាលពីឆ្នាំ ២០១៦ ) ត្រូវប្រកួតជម្រុះយកតែ ១ក្រុមប៉ុណ្ណោះ ដើម្បីឡើងមកបង្រ្គប់ក្រុមទាំង៩ ដែលអង្គុយរង់ចាំរួចជាស្រេច។

AFC2019_Cambodia_VS_Jordan_9560

អត្ថបទពាក់ព៏ន្ធ៖ U-21 កម្ពុជា ស្ថិតនៅពូល B ដែលមានតែ៣ប្រទេស ក្នុងពានរង្វាន់ស្ដេចព្រុយណេ ឆ្នាំ២០១៨

សម្រាប់ពានរង្វាន់មួយទៀតដែល ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២១ឆ្នាំ ក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា គ្រោងចាប់ផ្ដើមពីថ្ងៃទី ២៣ ខែ មេសា រហូតដល់ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៨ ដែលមានឈ្មោះថា Hassanal Bolkiah Trophy 2018។

ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២១ឆ្នាំ ស្ថិតនៅពូល B ដោយមានតែ៣ប្រទេសចូលរួមពោលគឺ ឡាវ និង សិង្ហបុរី ស្របពេលពូល A មាន ថៃ, ព្រុយណេ, ទីម័រ និងវៀតណាម ដោយអវត្តមាន៤ប្រទេស ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, វៀតណាម និងហ្វីលីពីន៕