ក្លិប ក្រសួងការពារជាតិ នឹងធ្វើការចែករំលែកបទពិសោធន៍បាល់ទាត់នៅខេត្តចំនួន៣នាថ្ងៃស្អែកនេះ

By |

ខណៈលីគកំពូលកម្ពុជារដូវកាល២០១៨ កំពុងសម្រាកក្លិប ក្រសូងការពារជាតិ បានដាក់គម្រោងគ្រោងធ្វើការចែករំលែកបទពិសោធន៍បាល់ទាត់នៅខេត្តចំនួន៣ ដោយមាន កំពង់ឆ្នាំង, ពោធិ៌សាត់ និងបាត់ដំបង៕

សម្រាប់ថ្ងៃដំបូងនឹងធ្វើឡើងនៅថ្ងៃទី ៣១ មិនា វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរត្បូង, ព្រៃខ្មែរ ខេត្ត កំពង់ឆ្នាំង នៅថ្ងៃដដែលក៏មានការធ្វើនៅ អនុវិទ្យាល័យព្រះសីហនុ នៅក្រគរ ខេត្តពោធិសាត់ ខណៈថ្ងៃចុងក្រោយពោលគឺថ្ងៃទី ១ មេសា នៅសាលាបឋមសិក្សាតាពូង នៅថ្មគោល ខេត្តបាត់ដំបង។

សម្រាប់សមាសភាពកីឡាករចូលរួមមាន ច្រឹង ពលរដ្ឋ, ភួង សុខសាណា, សុខ ហៀង, ទូច រ៉ូម៉ា, កែ វណ្ណៈ, ណារ៉ុង កក្កដា, វិសាល, ពុំ តុលា, អ្នកចាំទី អ៊ុំ វិចិត្រ និង សុី ម៉េង រូមទាំងកីឡាករបរទេសចំនួន២រូប Yudai និង Daiki៕