កីឡាករសញ្ជាតិជប៉ុនមួយរូប ដែលកំពុងតែប្រកបអាជីពនៅក្នុងក្លិបបាល់ទាត់អង្គរថាយហ្គឺរនៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨នេះ ត្រូវបានអតីតសមាជិកជម្រើសជាតិសឹង្ហបុរី កីឡាករ John Wilkinson រើសចូលក្នុងបញ្ជីកីឡាករជម្រើស ១១នាក់ដំបូងរបស់ខ្លួនដែលធ្លាប់លេងនៅលីគកំពូលសឹង្ហបុរី ( Wilkinson’s All-Time S. League XI ) នេះបើយោងតាមវិបសាយអន្តរជាតិ Fox Sport Asia បានធ្វើការបង្ហោះលើគេហទំព័ររបស់ខ្លួន។
បញ្ជាក់ថា កីឡាករទាំង ១១រូបនេះ គឺជាកីឡាករដែលធ្លាប់ប្រកបអាជីពនៅក្នុងលីគកំពូលសឹង្ហបុរី ដែលកីឡាករ John Wilkinson ធ្វើការជ្រើសរើសចូលក្នុង Wilkinson’s ALL-TIME S.League XI ក្នុងនោះក៏មានឈ្មោះកីឡាករ Masahiro Fusakawa ដែលជាប្រធានក្រុមអង្គរថាយហ្គឺរ ដែលលេងនៅលីគកំពូលកម្ពុជារដូវកាល២០១៨នេះផងដែរ។
ខាងក្រោមនេះជាជម្រើស ១១នាក់ដំបូងរបស់កីឡាករ John Wilkinson ដែលធ្លាប់ប្រកបអាជីពនៅលីគកំពូលសឹង្ហបុរី៖
១- អ្នកចាំទី៖ កីឡាករ Shahril Jantan មានវ័យ ៣៧ឆ្នាំ ធ្លាប់ប្រកបអាជីពជាមួយក្លិប Geylang United, Singapore Armed Forces និង Home United
២- ខ្សែការពារ៖ កីឡាករ Fahrudin Mustafic មានវ័យ ៣៦ឆ្នាំ បច្ចុប្បន្នលេងឲ្យក្លិប Tampines Rovers FC
៣- ខ្សែការពារ៖ កីឡាករ Simon Clark មិនមានទិន្និន័យគ្រប់គ្រាន់
៤- ខ្សែការពារ៖ កីឡាករ Kenji Arai មានវ័យ ៣៩ ឆ្នាំ ធ្លាប់ប្រកបអាជីពជាមួយក្លិប Albirex Niigata, Singapore Armed Forces, Sengkang Punggol និង Home United
៥- ខ្សែបម្រើ៖ កីឡាករ Mohd Noor Ali មានវ័យ ៤២ ឆ្នាំ ធ្លាប់ប្រកបអាជីពជាមួយក្លិប Tampines Rovers FC, Geylang United និង Singapore Armed Forces
៦- ខ្សែបម្រើ៖ កីឡាករ Masahiro Fukasawa មានវ័យ ៤០ ឆ្នាំ ធ្លាប់ប្រកបអាជីពជាមួយក្លិប Albirex Niigata, Singapore Armed Forces និងសព្វថ្ងៃកំពុងតែលេងនៅក្រុម អង្គរថាយហ្គឺរ
៧- ខ្សែបម្រើ៖ កីឡាករ Therdsak Chaiman មានវ័យ ៤៤ ឆ្នាំ ធ្លាប់ប្រកបអាជីពជាមួយក្លិប Singapore Armed Forces ខណៈបច្ចុប្បន្នគឺជាគ្រូបង្វឹកក្លិប Chonburi នៅលីគថៃផងដែរ
៨- ខ្សែបម្រើ៖ កីឡាករ Ahmad Latiff Khamaruddin មានវ័យ ៣៨ ឆ្នាំ ធ្លាប់ប្រកបអាជីពជាមួយក្លិប Geylang United, Singapore Armed Forces និង Tampines Rovers FC
៩- ខ្សែប្រយុទ្ធ៖ កីឡាករ Agu Casmir មានវ័យ ៣៤ ឆ្នាំ ធ្លាប់ប្រកបអាជីពជាមួយក្លិប Lion XII និង Warriors FC
១០- ខ្សែប្រយុទ្ធ៖ កីឡាករ Noh Alam Shah មានវ័យ ៣៧ ឆ្នាំ ធ្លាប់ប្រកបអាជីពជាមួយក្លិប Singapore Armed Forces និង Tampines Rovers FC
១១- ខ្សែប្រយុទ្ធ៖ កីឡាករ Norikazu Murakami មានវ័យ ៣៦ ឆ្នាំ ធ្លាប់ប្រកបអាជីពជាមួយក្លិប Albirex Niigata, Home United និង Singapore Armed Forces
គ្រូបង្វឹកគឺលោក Richard Bok ធ្លាប់ដឹកនាំក្រុមជម្រើសជាតិសឹង្ហបុរី អាយុក្រោម ២២ឆ្នាំ ផងដែរ៕
ប្រភព៖ Fox Sport Asia