លោក ប្រាក់ សុវណ្ណារ៉ា ត្រូវបានតែងតាំងជាគ្រូឧទ្ទេសវគ្គគ្រូបង្វឹកកម្រិត AFC C License នៅវៀតណាម

By |

លោក ប្រាក់ សុវណ្ណារ៉ា ដែលជាគ្រូបង្វឹកបណ្តោះអាសន្ននៃក្រុមជម្រើសជាតិកម្ពុជា បានឆ្លៀតឱកាសធ្វើការងារក្នុងនាមគ្រូឧទ្ទេសក្នុងវគ្គគ្រូបង្វឹកកម្រិត AFC C License នៅខេត្ត ដុងថេប ប្រទេសវៀតណាម។

29352244_1832535400378074_2381758301617936867_o

បុរសវ័យ៤៥ឆ្នាំ ធ្លាប់រៀនវគ្គគ្រូបង្វឹក Pro License និងជានាយកបណ្តុះបណ្តាលធនធានគ្រូបង្វឹករបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( ស.ប.ក ) នឹងយកបទពិសោធន៍ជាគ្រូបង្វឹកបាល់ទាត់បង្រៀនដល់សិក្ខាដែលបានចូលរួមវគ្គគ្រូបង្វឹកកម្រិត AFC C License ដោយធ្វើឡើងពីថ្ងៃទី ៣០ មិនា ដល់ ១១ មេសា ឆ្នាំ២០១៨៕
អត្ថបទពាក់ព័ន្ធ៖ លោក ប្រាក់ សុវណ្ណារ៉ា ក្លាយជាគ្រូបង្វឹកកម្ពុជាដំបូងគេ ដែលដឹកនាំជម្រើសជាតិ៣ដង ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ

អត្ថបទពាក់ព័ន្ធ៖ បាត់មុខពីវិស័យកីឡាជិត១ឆ្នាំ លោក ប្រាក់ សុវណ្ណារ៉ា ទទួលបានតំណែងនៅក្នុងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

29354689_1832535140378100_1331841373325367912_o