ព្រឹកនេះ! ឃួន ឡាបួរ៉ាវី កំពុងធ្វើដំណើរចាកចេញទៅធ្វើតេស្តជាមួយក្លិបនៃលីគកំពូលថៃ

By |

ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី របស់ក្លិប បឹងកេត ដែលកំពុងល្បីថាមានទំនាក់ទំនងជាមួយក្លិបនៅលីគកំពូលថៃ ខណៈព្រឹកនេះរូបគេបានចាកចេញពីកម្ពុជា ឆ្ពោះទៅថៃដើម្បីធ្វើការធ្វើតេស្តនៅទីនោះ។ នេះបើយោងតាមការបញ្ជាក់របស់សាមីខ្លួន។

យោងតាមការបញ្ជាក់បន្ថែមបុរសរកបាន២គ្រាប់អោយក្រុមជម្រើសជាតិកម្ពុជា នាដើមឆ្នាំ២០១៨នេះ រូបលោកនឹងធ្វើតេស្តជាមួយក្លិបនៅលីគកំពូលថៃ ( សូមមិនបញ្ជាក់ ) រយៈពេល១សប្តាហ៍ពេញ ស្របពេលនេះត្រលប់មកវិញនៅថ្ងៃទី ៧ មេសា ខាងមុខនេះ។

យ៉ាងណាភ្នាក់ងារ We Are Football នឹងធ្វើបច្ចុប្បន្នភាពពីព័ត៌មាន និងការធ្វើតេស្តរបស់ បូរ៉ាវី ជាមួយក្លិបនៅលីគកំពូលថៃ៕

29683742_1731015246957373_7142745637881962938_n