លីគហ្វូតសាល៖ ហ្វេនស្ព័ត និងដោនថោនស្ព័ត កំពុងធ្វើបានល្អបំផុតត្រឹមសប្ដាហ៍ទី៤ ដោយពុំទាន់ស្គាល់ពាក្យថាចាញ់នៅឡើយ

By |

ការប្រកួតពានរង្វាន់ លីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០១៨ បានបញ្ចប់ការប្រកួតសប្ដាហ៍ទី៤ ជាមួយនឹង ហ្វេនស្ព័ត និងដោនថោនស្ព័ត កំពុងធ្វើបានល្អបំផុតដោយពុំទាន់ស្គាល់ពាក្យថាចាញ់នៅឡើយ។

សម្រាប់សប្ដាហ៍ទី៤ នៃពានរង្វាន់ លីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០១៨ ( National Futsal League 2018 ) នេះមានលទ្ធផលឈ្នះ ចាញ់ ៤គូ ក្នុងចំណោម៥ប្រកួត និងមានលទ្ធផលស្មើ១គូ ជាមួយនឹងគ្រាប់បាល់ទាំងអស់៦៥គ្រាប់កើតឡើង។

ការប្រកួតដ៏អស្ចារ្យប្រចាំសប្ដាហ៍នេះគឺ ក្រុម ហ្វេនស្ព័ត អែហ្វធី ធ្វើបានល្អជាងគេ បន្ទាប់ពីបានយកឈ្នះ គូប្រកួត ប៊ី អេ យូណាយធីត ដោយលទ្ធផល ៧ទល់១៩ បានសេចក្ដីថា ចំណេញគ្រាប់បាល់ដល់ទៅ១២គ្រាប់។

លទ្ធផលនៃការប្រកួតពេញលេញ៖

កាលបរិច្ឆេទ

ក្រុម

លទ្ធផល

ក្រុម

ម៉ោងប្រកួត

ទីលាន

សៅរ៍.៣១.មិនា

សសយក កំចាយមារ

៥-៦

ហូមស្ព័ត អែហ្វស៊ី

១៤:៣០

Clear Arena

ផេនដា អែហ្វស៊ី

៥-៥

អាណាចក្របៃតង

១៦:០០

ឆន្ទះកីឡា

៣-៧

ដោនថោនស្ព័ត

១៧:០០

អាទិត្យ.០១.មេសា

ប៊ី អេ យូណាយធីត

៧-១៩

ហ្វេនស្ព័ត អែហ្វធី

១៦:០០

យុវជន៧មករា

៣-៥

ឱម៉ាល់ អែហ្វស៊ី

១៧:៣០

ត្រឹមសប្ដាហ៍ទី៤នេះ មានតែ ក្រុមហ្វេនស្ព័ត ( Fan Sport ) ជាមួយ ដោនថោនស្ព័ត ( Down Town Sport ) ប៉ុណ្ណោះដែលកំពុងតែធ្វើបានយ៉ាងល្អបំផុតដោយ៤ប្រកួតកន្លងមកមិនទាន់ស្គាល់ពាក្យថាចាញ់ដូចគ្នា ប៉ុន្តែ ហ្វេនស្ព័ត មានគ្រាប់បាល់ចំណេញច្រើនជាង ដោនដោនស្ព័ត។ ២ ក្រុមផ្សេងទៀតដែលកំពុងស្ថិតនៅក្នុងតំណែងក្រុមកំពូលទាំង៤ គឺ អាណាចក្របៃតង ជាមួយ ផេនដាអែហ្វស៊ី ក៏កំពុងប្រទាញប្រទងពិន្ទុគ្នាផងដែរ។

ងាកមកតំបន់បាតតារាង យុវជន៧មករា ហាក់ស្ថិតក្នុងស្ថានភាពពិបាកជាងគេដោយ៤ប្រកួតកន្លងមកចាញ់ទាំង៤ប្រកួត ឈរនៅលេខ១០ ស្របពេលក្រុមការបារតំណែងជើងឯកឆ្នាំចាស់ សសយក កំចាយមារ ក៏កំពុងស្ថិតនៅតំបន់ក្បែរបាតតារាងដូចគ្នាផងដែរ ខណៈ៣ប្រកួតចុងក្រោយមកនេះចាញ់ទាំង៣ប្រកួតជាប់ៗគ្នា។

តារាងចំណាត់ថ្នាក់សរុបសម្រាប់សប្ដាហ៍ទី៤៖

Futsal League 2018 (សប្ដាហ៍ទី៤)

#

ក្រុម

ប្រកួត

ឈ្នះ

ស្មើ

ចាញ់

ទាត់គេ

គេទាត់

គ្រាប់ចំណេញ

ពិន្ទុ

ហ្វេនស្ព័ត អែហ្វធី

៤៣

២៥

១៨

១២

ដោនថោនស្ព័ត

២៦

១០

១៦

១២

អាណាចក្របៃតង

២៩

២៣

ផេនដា អែហ្វស៊ី

១៨

១៩

-១

ហូមស្ព័ត អែហ្វស៊ី

២០

១៤

ឱម៉ាល់ អែហ្វស៊ី

១៧

១៧

ឆន្ទះកីឡា

១៩

២៣

-៤

សសយក កំចាយមារ

១៩

២៥

-៦

ប៊ីអេ យូណាយធីត

១៩

៤២

-២៣

១០

យុវជន៧មករា

១៦

២៨

-១២

 

រូបភាព៖ Cambodia Futsal