សរុបលទ្ធផលពីការប្រកួតមិត្តភាពកម្ដៅសាច់ដុំរវាងក្លិបនិងក្លិប មុនលីគកំពូលចូលមកដល់នៅចុងសប្ដាហ៍នេះ

By |

គ្រាដែលលីគកំពូលកម្ពុជាកំពុងសម្រាក ក្លិបដែលប្រកបអាជីពនៅលីគកំពូល បានធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំដកស្រង់បច្ចេកទេសដែលមានរហូតដល់ទៅ៦ប្រកួតក្នុងអំឡុងសប្ដាហ៍ដែលសម្រាក។

ការប្រកួតដែលចាប់ផ្ដើមពីដើមសប្ដាហ៍ថ្ងៃទី២១ រហូតដល់ចុងសប្ដាហ៍ថ្ងៃទី៣១ ខែ មិនា ឃើញថាមានទាំងលទ្ធផលឈ្នះ ចាញ់ ជាមួយនឹងក្រុមចំនួន៧នៅលីគកំពូលកម្ពុជា ក្រុមចំនួន១នៅលីគលំដាប់ទី២កម្ពុជា ( យុវជនសាលាបាល់ទាត់បាទី )។

លទ្ធផលនៃការប្រកួតទាំង៦គូរួមមាន៖

កាលបរិច្ឆេទ

ក្រុម

លទ្ធផល

ក្រុម

ទីលានប្រកួត

២១.មិនា.២០១៨

អាស៊ីអឺរ៉ុបយូណាយធីត

ណាហ្គាវើល

AEU Sport Park

២៤.មិនា.២០១៨

ភ្នំពេញក្រោន

អាស៊ីអឺរ៉ុបយូណាយធីត

RSN

៣០.មិនា.២០១៨

ភ្នំពេញក្រោន

ក្រសួងការពារជាតិ

RSN

ព្រះខ័នរាជស្វាយរៀង

ណាហ្គាវើល

បុរី ប៉េង ហួត

វេស្ទើនភ្នំពេញ

អាស៊ីអឺរ៉ុបយូណាយធីត

វេស្ទើន

៣១.មិនា.២០១៨

U-18 យុវជនសាលាបាទី

អង្គរថាយហ្គឺរ

សាលាបាទី / តាកែវ

 

គ្រប់ការប្រកួតគឺធ្វើឡើងក្នុងគោលដៅកម្ដៅសាច់ដុំ កីឡាករដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០១៨ បន្តសប្ដាហ៍ទី៤របស់ខ្លួន ដែលគ្រោងនឹងត្រលប់មកវិញនាចុងសប្ដាហ៍នេះ ក្រោយពីបានឈប់សម្រាករយៈពេលប្រមាណ ៣សប្តាហ៍កន្លងមកដោយសារកីឡាករមួយចំនួនមានភារកិច្ចនៅក្នុងក្រុមជម្រើសជាតិ៕

 

ចុចអានអត្ថបទ៖ លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី៤ នឹងត្រលប់មកវិញនៅចុងសប្តាហ៍នេះហើយ

 

រូបភាព៖ Phnom Penh Crown FC