van Nistelrooy បានមកដល់កម្ពុជា ជាផ្លូវការប៉ុន្តែ ចាន់ វឌ្ឍនាកា បានត្រឹមសោកស្ដាយ

By |

អតីតកីឡាករឆ្នើមប្រចាំក្លិប Manchester United ដែលជាក្លិបជោគជ័យខ្លាំងអ៊ឺរ៉ុប ជាពិសេសនៅចក្រភពអង់គ្លេស កីឡាករ Ruud van Nistelrooy បានធ្វើដំណើរមកកាន់ទឹកនៃប្រទសេកម្ពុជាជាផ្លូវការហើយ នៅរសៀលថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៨ នេះ។

សម្រាប់ដំណើររបស់ អតីតកីឡាករដែលធ្លាប់ជាសមាជិករបស់ក្លិបយក្ស Real Madrid ផងដែរនោះ Ruud van Nistelrooy គឺគ្រោងនឹងធ្វើដំណើរមកកម្ពុជា ចន្លោះថ្ងៃទី ០២ ដល់ថ្ងៃទី ០៤ ខែ មេសា នេះ តាមរយៈព្រឹត្តិការណ៍  The UEFA Champion League Trophy ដែលជាកម្មវិធីលើកដំបូងបំផុតនៅកម្ពុជា។

 

Manchester United's Ruud van Nistelrooy celebrates his goal against Benfica during the UEFA Champions League match at Old Trafford, Manchester, Tuesday September 27, 2005. PRESS ASSOCIATION Photo. Photo credit should read: Martin Rickett/PA. THIS PICTURE CAN ONLY BE USED WITHIN THE CONTEXT OF AN EDITORIAL FEATURE. NO WEBSITE/INTERNET USE UNLESS SITE IS REGISTERED WITH FOOTBALL ASSOCIATION PREMIER LEAGUE.

 

អ្វីដែលជាការចាប់អារម្មណ៍ ការមកដល់របស់កីឡាករវ័យ៤១ឆ្នាំរូបនេះ ដែលត្រូវបានដឹងខ្លះៗថា ជាវីរៈបុរសក្នុងដៃចិត្តដំបូងរបស់ ចាន់ វឌ្ឍនាកា បានសម្ដែងនូវការសោកស្ដាយដែលមិនបានជួបរូបគេដោយផ្ទាល់ នេះបើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ វឌ្ឍនាកា ផ្ទាល់។

ចាន់ វឌ្ឍនាកា  បានសរសេរយ៉ាងដូច្នេះថា៖ «គាត់គឺជាកីឡាករបាល់ទាត់ដំបូងគេ ដែលខ្ញុំស្គាល់ ហើយក៏ជាមនុស្ស ដែលធ្វើអោយខ្ញុំចាប់យកកីឡានេះ ស្ដាយដែលមិនបានជួបគាត់ ប៉ុន្តែយ៉ាងណាក៏មានមោទនភាព ដែលគាត់មកដល់ដែនដីអង្គរមួយនេះ»។

 

Screen Shot 2018-04-02 at 4.46.15 PM

 

គួរបញ្ជាក់ថា Ruud van Nistelrooy នឹងបង្ហាញវត្តមានជួបជាមួយអ្នកសារព័ត៏មានជាមួយនឹងពាន UEFA Champions League ក្នុងកម្មវិធី Sharing Trophy UCL នឹងធ្វើឡើងនៅកោះពេជ្រ ចាប់ពីវេលាម៉ោង ៦:០០ នាទីល្ងាចតទៅ សម្រាប់ថ្ងៃទី៤ ខាងមុខនេះ។

 

រូបភាព៖ FourFourTwo