ចេញហើយ! កម្មវិធីប្រកួតរបស់ U-21 កម្ពុជា ក្នុងពានរង្វាន់ស្តេចព្រុយណេ ឆ្នាំ២០១៨

By |

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២១ឆ្នាំ ដែលស្ថិតនៅក្នុងពូល B នៃក្នុងពានរង្វាន់ស្ដេចស៊ូលតង់ នៃប្រទេសព្រុយណេ បានចេញកម្មវិធីប្រកួតជាផ្លូវការហើយ។

យោងតាមលទ្ធផលនៃការចាប់ឆ្នោតកាលពីថ្ងៃទី២១ ខែ មិនា ឆ្នាំ ២០១៨ កន្លងទៅ ក្រុមដែលត្រូវស្ថិតនៅពូល B ជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២១ឆ្នាំ រួមមាន U-21 ឡាវ ជាមួយ U-21 សិង្ហបុរី។

 

29425391_1876610542632080_4849311982718532659_n

លទ្ធផលនៃការចាប់ឆ្នោតបែងចែកពូលទាំង២ពូល

 

ដោយឡែកសម្រាប់កម្មវិធីប្រកួតវិញ U-21 កម្ពុជា នឹងត្រូវប្រកួតបើកឆាកទល់នឹង ក្រុមបាល់ទាត់ជម្រើសជាតិឡាវ អាយុក្រោម២១ឆ្នាំ ដែលគ្រោងនឹងប្រកួតនៅប្រទេសព្រុយណេ នាអំឡុងខែមេសា នេះ។

គួររំលឹកថា ការប្រកួតគ្រោងនឹងធ្វើឡើងនៅចាប់ពីថ្ងៃទី ២៣ ខែ មេសា រហូតដល់ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៨ ដោយប្រទេសព្រុយណេ ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ បែបនេះក្ដីកម្មវិធីអាចនឹងការកែសម្រួលទៅតាមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់ព្រុយណេ។

 

កម្មវិធីប្រកួតពេញលេញសម្រាប់វគ្គជម្រុះក្នុងពូល B៖

កាលបរិច្ឆេទ

.ប្រកួត

ក្រុម

ប្រកួត

ក្រុម

កីឡដ្ឋាន

២៥.មេសា.២០១៨

U-21 ឡាវ

VS

U-21 សិង្ហបុរី

HBNS

២៨.មេសា.២០១៨

U-21 កម្ពុជា

VS

U-21 ឡាវ

HBNS

៣០.មេសា.២០១៨

U-21 សិង្ហបុរី

VS

U-21 កម្ពុជា

TFHBNSC

** ពាក្យគន្លឹះ

HBNS: Hassanal Bolkiah National Stadium

TFHBNSC: Track & Field, Hassanal Bolkiah National Sports Complex

 

គួរបញ្ជាក់ជាថ្មីថា ពានរង្វាន់នេះ បានអាក់ខានប្រារព្ធឡើងរយៈពេល៣ឆ្នាំមកហើយ ខណៈឆ្នាំចុងក្រោយគឺនៅឆ្នាំ២០១៤ បន្ទាប់ពីបានបង្កើតឡើងដំបូងនៅឆ្នាំ២០០២ ដោយភាគច្រើនក្រុមដែលចូលរួមគឺជាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្ទាល់តែម្ដង និងសម្រាប់តែឈុតយុវជនអាយុក្រោម២១ឆ្នាំប៉ុណ្ណោះ។

ពានរង្វាន់នេះ កម្ពុជា ធ្វើបានល្អបំផុតនៅឆ្នាំ២០០៧ ដោយទទួលបានចំណាត់ថ្នាក់លេខ៣ស្ទួន ជាមួយ U-21 ម៉ាឡេស៊ី៕

 

ចុចអានអត្ថបទ៖ កម្ពុជា ស្ថិតក្នុងបញ្ជីប្រទេសទាំង១១ ដែលអញ្ជើញអោយចូលរួមប្រកួតពានរង្វាន់ស្ដេចព្រុយណេ នៅខែមេសា

ចុចអានអត្ថបទ៖ U-21 កម្ពុជា ស្ថិតនៅពូល B ដែលមានតែ៣ប្រទេស ក្នុងពានរង្វាន់ស្ដេចព្រុយណេ ឆ្នាំ២០១៨

ចុចអានអត្ថបទ៖ គោលដៅ គ្រូ U-21 សិង្ហបុរី ក្នុងពានរង្វាន់ស្តេចព្រុយណេ ឆ្នាំ២០១៨ ដែលស្ថិតនៅពូលរួមជាមួយកម្ពុជា

 

រូបភាព៖ aseanfootball.org / NFABD