អតីតកីឡាករក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ឈរកំពូលតារាងអ្នកទាត់បញ្ចូលទីច្រើនជាងគេ National Futsal League 2018

By |

ការប្រកួតពានរង្វាន់ លីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០១៨ បានបញ្ចប់ការប្រកួតសប្ដាហ៍ទី៤ ជាមួយនឹង ហ្វេនស្ព័ត និងដោនថោនស្ព័ត កំពុងធ្វើបានល្អបំផុតដោយពុំទាន់ស្គាល់ពាក្យថាចាញ់នៅឡើយ។

សម្រាប់សប្ដាហ៍ទី៤ នៃពានរង្វាន់ លីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០១៨ ( National Futsal League 2018 ) នេះមានលទ្ធផលឈ្នះ ចាញ់ ៤គូ ក្នុងចំណោម៥ប្រកួត និងមានលទ្ធផលស្មើ១គូ ជាមួយនឹងគ្រាប់បាល់ទាំងអស់៦៥គ្រាប់កើតឡើង។

 

ស្របគ្នានោះ អតីតកីឡាករក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា អុឹង ស្លូត បានធ្វើបានដល់ទៅ១៣គ្រាប់ ឈរកំពូលតារាងអ្នកទាត់បញ្ចូលទីច្រើនជាងគេ ( Top Scorer ) គិតត្រឹមសប្តាហ៍ទី៤ នៃNational Futsal League 2018។ ខណៈអ្នកតាមពីក្រោយមានត្រឹមតែគ្រាប់ប៉ុណ្ណោះ ហែម សុភ័ន, អ៊ុក ច័ន្ទសេរីវង្ស ម្ចាស់ជ័យលាភី Top Scorer ឆ្នាំ២០១៧ និង នៅ រូហ្សេត៕

អត្ថបទពាក់ព័ន្ធ៖ លីគហ្វូតសាល៖ ហ្វេនស្ព័ត និងដោនថោនស្ព័ត កំពុងធ្វើបានល្អបំផុតត្រឹមសប្ដាហ៍ទី៤ ដោយពុំទាន់ស្គាល់ពាក្យថាចាញ់នៅឡើយ

29665158_432433077208336_9115368472037602187_o