ឈិន ឈឿន ចុះចែករំលែកបទពិសោធន៍បាល់ទាត់ដល់កុមារនៅសាលាបឋមសិក្សានៅខេត្តកណ្តាល

By |

ខ្សែបម្រើ ឈិន ឈឿន ក្នុងក្រុមជម្រើសជាតិកម្ពុជា និងក្លិបក្រសូងការពារជាតិ បានចុះទៅចែករំលែកបទពិសោធន៍ ( Football Clinic ) ដោយផ្ទាល់ដល់កុមារជាសិស្សនៅសាលាបឋមសិក្សា ជង្រុក ស្ថិតនៅ ស្រុកអង្គស្នួល ខេត្តកណ្តាល។

29683567_1612174462192168_6708579631032306752_n

ក្រៅពីនោះក៏មានការចែកជូននៅរង្វាន់សម្រាប់សិស្សពូកែដូចជា ស្បែកជើង និងសម្ភារៈប្រើប្រាស់មួយចំនួនផ្សេងទៀត ខណៈនាពេលខាងមុខគ្រោងនឹងបន្តធ្វើបែបនេះបន្តទៀតជាមួយការនាំជូននៅសម្ភារៈបាល់ទាត់វិញម្តង។

បញ្ជាក់ថានេះ មិនមែនជាលើកទី១សម្រាប់ ឈិន ឈឿន នោះទេដោយនាពេលកន្លងមករូបគេក៏បានដឹកនាំ ក្រុមយុវជន និង បាល់ទាត់ ចុះចែករំលែកបទពិសោធន៍បាល់ទាត់ និងសម្ភារៈប្រើប្រាស់ដូចជានៅខេត្តតាកែវ និងប៉ៃលិន៕

29595043_1612175002192114_5842906767915283065_n

29694807_1612175135525434_7696843541740204884_n

29790126_1612175085525439_6121332905025198332_n

29793730_1612174862192128_8772509125869153997_n