កីឡាករសញ្ជាតិខ្មែរ ២រូបក្នុងចំណោមកីឡាករចំនួន ១៣រូប កំពុងតែប្រជែងគ្នានៅក្នុងតារាងអ្នកទាត់បញ្ចូលទីច្រើនជាងគេ

By |

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨ សប្តាហ៍ទី៤ នឹងចាប់ផ្ដើមធ្វើការប្រកួតរបស់ខ្លួនបន្តទៀតនៅថ្ងៃទី ០៧ និង ០៨ ចុងសប្តាហ៍នេះហើយក្រោយពីបានសម្រាកប្រមាណជាង ៣សប្តាហ៍កន្លងមក ក្នុងនោះក្រុមការងារវិបសាយកីឡាក្នុងស្រុក We Are Football សូមធ្វើការបង្ហាញជូននូវសមាសភាពកីឡាករដែលទាត់បញ្ចូលទីច្រើនជាងគេ ( Top Scorers ) មានចំនួន ១៣រូបដោយក្នុងនោះមានកីឡាករសញ្ជាតិខ្មែរ ត្រឹមតែ ២រូបប៉ុណ្ណោះ។

គិតត្រឹមសប្តាហ៍ទី៤នេះ កីឡាករ Julius Oiboh របស់ក្លិបបាល់ទាត់បឹងកេត កំពុងតែឈរនៅចំណាត់ថ្នាក់កំពូលតារាងអ្នកទាត់បញ្ចូលទីច្រើនជាងគេ ដោយមាន ៤គ្រាប់នៅក្នុងដៃ តាមពីក្រោយដោយកីឡាកររបស់អាសុីអុឺរ៉ុប យូណាយធីត Privat Mbarga ដែលមាន ៣គ្រាប់ ខណៈកីឡាករសញ្ជាតិខ្មែរចំនួនតែ ២រូបប៉ុណ្ណោះ កំពុងតែប្រដេញជាកីឡាករបរទេសដទៃទៀត ពោលគឺកីឡាករ នួន បូរី របស់ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ និងកីឡាករ ម៉ាត់ នូរុណ របស់ក្លិបបាល់ទាត់អគ្គីសនីកម្ពុជា ដែលមានគ្រាប់បាល់ចំនួន ២គ្រាប់ដូចគ្នា។

ខាងក្រោមនេះជាតារាងបញ្ជីឈ្មោះកីឡាករទាត់បញ្ចូលទីច្រើនជាងគេនៅក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨៖

.

ឈ្មោះកីឡាករ

ចំនួនគ្រាប់បាល់

ក្លិប

Julius Oiboh

ក្លិបបាល់ទាត់បឹងកេត

Privat Mbarga

ក្លិបបាល់ទាត់អាសុីអុឺរ៉ុប យូណាយធីត

Choe Myong Ho

ក្លិបបាល់ទាត់វិសាខា

Bisan George

ក្លិបបាល់ទាត់ណាហ្គាវើល

No Dae Ho

ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ

Maycon Calijuri

ក្លិបបាល់ទាត់បឹងកេត

នួន បូរី

 

 

 

 

 

ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ

Yudai Ogawa

ក្លិបបាល់ទាត់ក្រសួងការពារជាតិ

Dzarma Bata

ក្លិបបាល់ទាត់សូលទីឡូអង្គរ

១០

Yoon Sug Hee

ក្លិបបាល់ទាត់វេស្ទើនភ្នំពេញ

១១

Mathew Osa

ក្លិបបាល់ទាត់ណាហ្គាវើល

១២

Tatsur Inui

ក្លិបបាល់ទាត់ណាហ្គាវើល

១៣

ម៉ាត់ នូរុណ

ក្លិបបាល់ទាត់អគ្គីសនីកម្ពុជា