អ៊ិន សូដាវីដ ចុះកិច្ចសន្យារយៈពេល១ឆ្នាំជាទូតសុច្ឆន្ទៈ Mizuno បន្ទាប់ពីមិត្តរួមក្រុម ប្រាក់ ធីវ៉ា

By |

សមាជិកនៃក្លិបបាល់ទាត់ភ្នំពេញក្រោន កីឡាករ អ៊ិន សូដាវីដ ត្រូវបានក្រុមហ៊ុនផលិតសម្ភារៈកីឡាជប៉ុនដែលមានឈ្មោះថា Mizuno ធ្វើពិធីប្រកាសតែងតាំងអោយក្លាយជាទូតសុច្ឆន្ទៈ បន្ទាប់ពីមិត្តរួមក្រុម កីឡាករ ប្រាក់ ធីវ៉ា។

ពីកីឡដ្ឋាន RSN នាថ្ងៃទី ០៤ ខែ មេសា ២០១៨ ម្សិលមិញ ខ្សែបម្រើ  អ៊ិន សូដាវីដ របស់ក្លិបភ្នំពេញក្រោន បានចុះកិច្ចសន្យាមានរយៈពេលពេញ១ឆ្នាំ សម្រាប់ឆ្នាំ២០១៨នេះ ជាមួយក្រុមហ៊ុមផលិតសម្ភារៈកីឡា Mizuno របស់ជប៉ុន ក្នុងនាមជាទូតសុច្ឆន្ទៈ តំណាងក្រុមហ៊ុនមួយនេះប្រចាំប្រទេសកម្ពុជា។

 

30127034_1985036681523846_544659405694566400_o

អ៊ិន សូដាវីដ ក្នុងពិធីចុះហត្ថលេខាជាមួយតំណាងក្រុមហ៊ុន Mizuno នៅកម្ពុជា ( រូបភាព៖ ក្លិបភ្នំពេញក្រោន )

 

ក្រុមហ៊ុនផលិតសំភារៈកីឡាដ៏ធំរបស់ប្រទេសជប៉ុនមួយនេះនឹងចូលរួមឧបត្ថម្ភជាសំភារៈកីឡានានាដល់ អ៊ិន សូដាវីដ ក្នុងរយៈពេលពេញមួយឆ្នាំ២០១៨នេះ ។

ខ្សែបម្រើប្រយុទ្ធរូបនេះគឺជាកីឡាករទី២ របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរ ដែលទទួលបានការពេញចិត្ត និងផ្តល់តួនាទីដ៏សំខាន់ក្នុងការរួមចំណែកផ្សព្វផ្សាយពីផលិតផល MIZUNO បន្ទាប់ពីកីឡាករ ប្រាក់ ធីវ៉ា ដែលបានចុះកិច្ចសន្យាកាលពីខែមករា កន្លងមក។

គួរបញ្ជាក់ថា Mizuno គឺជាម៉ាកផលិតផលកីឡាល្បីរបស់ជប៉ុន ខណៈក៏បានជ្រើសរើសយកកីឡាករល្បីលំដាប់ពិភពលោកដូចជា Keisuke Honda, Shinji Okazaki, Uchida និង Chanathip Songkrasin ធ្វើជាទូតសុច្ឆន្ទៈ តំណាងក្រុមហ៊ុនមួយនេះផងដែរ៕

 

ចុចអានអត្ថបទ៖ ប្រាក់ ធីវ៉ា ចុះកិច្ចសន្យារយៈពេល១ឆ្នាំជាទូតសុច្ឆន្ទៈ Mizuno

 

រូបភាព៖ FB Phnom Penh Crown FC