ស្ងាត់ៗ! ប្អូនប្រុស លោក Leonardo Vitorino ទទួលបានតួនាទីជាគ្រូអ្នកចាំទីថ្នាលនៃយុវជនភ្នំពេញក្រោន

By |

ប្អូនប្រុសអតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិ និងជាអតីតគ្រូអ្នកចាំទីនៃក្រុមជម្រើសជាតិកម្ពុជាផងដែរនោះ លោក Luis Fernando Vitorino ត្រូវបានទទួលតួនាទីជាគ្រូបង្វឹកនៃក្រុមយុវជនថ្នាល ក្លិបបាល់ទាត់ភ្នំពេញក្រោន។

បើយោងតាមការប្រកាសនៅលើទំព័រផ្លូវការរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបញ្ជាក់ថា ក្លិបបានធ្វើការប្រកាសតែងតាំង លោក Luis Fernando Vitorino ដែលមានសញ្ជាតិប្រេស៊ីល និងធ្លាប់ជាអតីតគ្រូបង្វឹកអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជាកាលពីឆ្នាំ២០១៧ កន្លងទៅ អោយក្លាយជាគ្រូបង្វឹកអ្នកចាំទីរបស់ក្រុមថ្នាលយុវជនភ្នំពេញក្រោន។

 

30124360_1985089594851888_3146272399989669888_o

 លោក Luis Fernando Vitorino ក្នុងការបង្ហាញមុខជាមួយក្លិប ( រូបភាព៖ ក្លិបភ្នំពេញក្រោន )

 

សូមរំលឹកថា  លោក Luis Fernando Vitorino មានប្រវតិ្តជាអតីតគ្រូបង្វឹកអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជាកាលពីឆ្នាំ២០១៧កន្លងទៅ ជាមួយបងប្រុសរបស់លោក គឺ លោក Leonardo Vitorino ដែលជាគ្រូបង្គោលនៃក្រុមជម្រើសជាតិកម្ពុជា។

លោកក៏ធ្លាប់បំពេញការងារនៅក្លិបបាល់ទាត់ Lanexang United របស់ឡាវពីឆ្នាំ ២០១៦ – ២០១៧ ខណៈដែលក្លិបនេះបានគ្រងតំណែងជាជើងឯកលីគកំពូលឡាវកាលពីឆ្នាំ២០១៦ផងដែរ ក្រៅពីនេះលោកក៏ធ្លាប់បំពេញការងារនៅតាមបណ្តាក្លិបមួយចំនួនទៀតនៅក្នុងប្រទេសប្រសុីលដូចជា Bonsucesso FC ( ឆ្នាំ២០១៦ ), ក្លិប Bangu AC ( ពីឆ្នាំ២០១៤- ២០១៥ ) និងក្លិប Goytacaz FC ( ឆ្នាំ២០១៣ ) ជាដើម។

 

រូបភាព៖ FB Phnom Penh Crown FC