ជក់ចិត្តហើយ! ចាន់ ​វឌ្ឍនាកា នឹងមានឱកាសប្រកួតតទល់ជាមួយក្រុមខ្លាំង JTD នៅល្ងាចនេះ

By |

នៅល្ងាចថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៨ នេះក្លិប Pahang FA ដែលជាក្លិបកីឡាករកម្ពុជា ចាន់ វឌ្ឍនាកា កំពុងប្រកបអាជីពជាមួយ នឹងត្រូវប្រកួតតតាំងជាមួយក្រុមខ្លាំងប្រចាំប្រទេស Johor Darul Ta’zim FC ក្នុងពានកម្រិតទី២ប្រចាំប្រទេស Malaysia FA Cup 2018 វគ្គ៨ក្រុមចុងក្រោយ។

ជាការប្រកួតដែលស្ថិតនៅក្នុងជើងទី១នេះ គឺនឹធ្វើឡើងនៅវេលាម៉ោង ៨:០០ នាទីយប់ នៅលើទឹកដីរបស់ Pahang កីឡដ្ឋាន Darul Makmur Stadium។

 

C6AIdb6U8AAVrRC

 

មុននឹងឡើងមកដល់វគ្គនេះ ក្លិប Pahang FA ដែល ចាន់ វឌ្ឍនាកា កំពុងប្រកបអាជីពជាមួយនោះ បានឈ្នះជាបន្តបន្ទាប់តាំងពីជុំទី២មក ដូចគ្នាផងដែរ Johor Darul Ta’zim FC មុននឹងឡើងដល់វគ្គនេះ ក៏បានឈ្នះជាបន្តបន្ទាប់តាំងពីជុំទី២ដូចគ្នា។

ការប្រកួតនេះអាចត្រូវបានចាត់ទុកថាជាការប្រកួតធំផងដែរ គ្រាដែលក្រុមទាំង២គឺជាក្រុមខ្លាំង និងជោគជ័យដូចគ្នា។

ស្ថិតិខ្លះៗវិញ ពានរង្វាន់នេះ Pahang FA ធ្លាប់ឈ្នះចំនួន២ដង ( ២០០៦, ២០១៤ ) ស្របពេលដែល Johor Darul Ta’zim FC ធ្លាប់ឈ្នះម្ដង២០១៦៕

 

រូបភាព៖ Pahang FA / Football Malaysia LLP