កាលពីម្សិលមិញនេះ ក្លិប ភ្នំពេញក្រោន បានធ្វើការថតរូបកីឡាករក្រុមធំរូមគ្នាដែលជាកីឡាករបានចុះបញ្ជីសម្រាប់ធ្វើការប្រកួត លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨។
នៅក្នុងការថតរូបជាក្រុមនោះគឺបានអវត្តមានកីឡាករ៣រូបដូចជា គង់ ចាន់វុទ្ធី, ស្រាំង ទិត្យឈី និង កែន ច័ន្ទសុភ័ក្រ្ត ដោយពុំបានចូលរូមដោយសារជាប់រវល់មិនអាចខ្វះបាន។ នេះបើយោងតាមការបញ្ជាក់របស់ក្លិប ភ្នំពេញក្រោន៕