៧រឿងគួរដឹងមុនសប្តាហ៍ទី៤ នៃលីគកំពូលកម្ពុជារដូវកាល២០១៨ មកដល់

By |

សប្តាហ៍ទី៤ នៃលីគកំពូលកម្ពុជារដូវកាល២០១៨ នឹងត្រលប់មកវិញនាថ្ងៃស្អែកនេះដោយមានការប្រកួតសរុបចំនួន៦គូ ថ្ងៃសៅរ៍ទី ៧ មេសា ចំនួន៣គូ⁣ និងថ្ងៃអាទិត្យទី៨ មេសា ចំនួន៣គូបន្ថែមទៀត។ ជាមួយគ្នានោះ We Are Football សូមណែនាំនូវរឿង៧យ៉ាងដល់មិត្តអ្នកអានទាំងអស់អោយបានជ្រាបដោយមានដូចជា កម្មវិធីប្រកួត, តារាងចំណាត់ថ្នាក់, កីឡាករទាត់បញ្ចូលទីច្រើនជាងគេ, ក្រុមមិនទាន់មានការរបូតគ្រាប់បាល់, ក្រុមមិនអាចរកគ្រាប់បាល់បាន, ក្រុមមានទាន់ចាញ់ និងកម្មវិធីប្រកួតបន្ទាប់។

*កម្មវិធីប្រកួតសប្តាហ៍ទី៤

ការប្រកួតសរុបចំនួន៦គូ ថ្ងៃសៅរ៍ទី ៧ មេសា ចំនួន៣គូ⁣ និងថ្ងៃអាទិត្យទី៨ មេសា ចំនួន៣គូបន្ថែមទៀត ខណៈ ភ្នំពេញក្រោន ប៉ះ ណាហ្គាវើល វេលាម៉ោង៦ល្ងាច ត្រូវបានចាត់ទុកជាគូសំខាន់ជាងគេ។

photo6210667279071422469

*តារាងចំណាត់ថ្នាក់

ក្លិប បឹងកេត បច្ចុប្បន្នកំពុងឈរកំពូលតារាងដោយមាន៩ពិន្ទុ ក្នុងការប្រកួត៣កន្លងទៅដោយទាត់បញ្ចូលទីបានចំនួន១២គ្រាប់ និងរបូតគ្រាប់បាល់៥គ្រាប់។ ស្របពេល ណាហ្គាវើល ស្ថិតនៅលេខ២មាន៧ស្មើគ្នាជាមួយ វិសាខា និងភ្នំពេញក្រោន។

photo6156775339406239830

*កីឡាករទាត់បញ្ចូលទីច្រើនជាងគេ

សមាសភាពកីឡាករដែលទាត់បញ្ចូលទីច្រើនជាងគេ ( Top Scorers ) មានចំនួន ១៣រូបដោយក្នុងនោះមានកីឡាករសញ្ជាតិខ្មែរ ត្រឹមតែ ២រូបប៉ុណ្ណោះ។

គិតត្រឹមសប្តាហ៍ទី៤នេះ កីឡាករ Julius Oiboh របស់ក្លិបបាល់ទាត់បឹងកេត កំពុងតែឈរនៅចំណាត់ថ្នាក់កំពូលតារាងអ្នកទាត់បញ្ចូលទីច្រើនជាងគេ ដោយមាន ៤គ្រាប់នៅក្នុងដៃ តាមពីក្រោយដោយកីឡាកររបស់អាសុីអុឺរ៉ុប យូណាយធីត Privat Mbarga ដែលមាន ៣គ្រាប់ ខណៈកីឡាករសញ្ជាតិខ្មែរចំនួនតែ ២រូបប៉ុណ្ណោះ កំពុងតែប្រដេញជាកីឡាករបរទេសដទៃទៀត ពោលគឺកីឡាករ នួន បូរី របស់ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ និងកីឡាករ ម៉ាត់ នូរុណ របស់ក្លិបបាល់ទាត់អគ្គីសនីកម្ពុជា ដែលមានគ្រាប់បាល់ចំនួន ២គ្រាប់ដូចគ្នា។

ល.រ

ឈ្មោះកីឡាករចំនួនគ្រាប់បាល់ក្លិប

Julius Oibohក្លិបបាល់ទាត់បឹងកេត
Privat Mbarga

ក្លិបបាល់ទាត់អាសុីអុឺរ៉ុប យូណាយធីត

Choe Myong Hoក្លិបបាល់ទាត់វិសាខា
Bisan George

ក្លិបបាល់ទាត់ណាហ្គាវើល

No Dae Hoក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ
Maycon Calijuri

ក្លិបបាល់ទាត់បឹងកេត

នួន បូរី 

 

 

 

ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ
Yudai Ogawa

ក្លិបបាល់ទាត់ក្រសួងការពារជាតិ

Dzarma Bataក្លិបបាល់ទាត់សូលទីឡូអង្គរ
១០Yoon Sug Hee

ក្លិបបាល់ទាត់វេស្ទើនភ្នំពេញ

១១

Mathew Osa

ក្លិបបាល់ទាត់ណាហ្គាវើល

១២Tatsuro Inui

ក្លិបបាល់ទាត់ណាហ្គាវើល

១៣ម៉ាត់ នូរុណ

ក្លិបបាល់ទាត់អគ្គីសនីកម្ពុជា

*ក្រុមមិនទាន់មានការរបូតគ្រាប់បាល់

ឆ្លងកាត់ការប្រកួត៣លើកកន្លងមក មានតែក្រុម២ប៉ុណ្ណោះពោលគឺក្លិប ភ្នំពេញក្រោន និងក្លិប វិសាខា ដែលពុំទាន់មានការប្រកួតរបូតគ្រាប់បាល់។ ដោយ៣ប្រកួតរបស់ ភ្នំពេញក្រោន យកឈ្នះ សូលទីឡូអង្គរ ១ទល់០, ក្រសួងការពារជាតិ ២ទល់ និងស្មើ០ទល់០ជាមួយ វិសាខា ស្របពេល២ប្រកួតដំបូងរបស់ វិសាខា ឈ្នះអគ្គិសនីកម្ពុជា ៤ទល់០ និង២ទល់០ ជាមួយអង្គរថាយហ្គឺរ។

*ក្រុមមិនអាចរកគ្រាប់បាល់បាន

សម្រាប់ក្លិប អង្គរថាយហ្គឺរ ជាក្រុមតែមួយគត់ដែលពុំទាន់មានការទាត់បញ្ចូលទីសម្រាប់៣ប្រកួតនាពេលកន្លងមកដោយចាញ់ ក្រសួងការពារជាតិ ១ទល់០, វិសាខា ២ទល់០ និងណាហ្គាវើល ៣ទល់០។

*ក្រុមមានទាន់ចាញ់

បឹងកេត, ណាហ្គាវើល, វិសាខា, ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង គឺជាក្រុមដែលពុំទាន់ចាញ់ចំពោះការប្រកួត៣លើកនាកន្លងមក។

*កម្មវិធីប្រកួតបន្ទាប់

សម្រាប់កម្មវិធីប្រកួតបន្ទាប់លីគកំពូលកម្ពុជា និងសម្រាកក្រោយបញ្ចប់សប្តាហ៍នេះដោយជាសារអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលមកដល់នៅថ្ងៃទី ១៣ ១៤ និង ១៥ មេសា ខណៈការប្រកួតសប្តាហ៍ទី៥ នឹងត្រលប់មកវិញនាថ្ងៃទី២១ មេសា និង ២២ មេសា ឆ្នាំ២០១៨៕

Screen Shot 2018-04-06 at 4.37.11 PM