R​uud van Nistelrooy ឆ្លៀត​ចេញ​វីដេអូ​និយាយ​រឿងគ្រាប់បាល់ផ្អើលពិភពលោក​របស់ Ronaldo អំឡុង​ពេល​នៅ​ក្នុង​ប្រទេស​កម្ពុជា

By |

អតីត​​កីឡាករ​ឆ្នើម​ក្នុង​ក្លិប Manchester United និង Real Madrid លោក Ruud van Nistelrooy បានចេញ​វីដេអូ​ខ្លី​​និយាយ​រឿង​គ្រាប់​បាល់​របស់​កីឡាករ Ronaldo នៅ​ក្នុងនោះផេកផ្លូវការរបស់ UEFA Champions League ប្រមាណ ៣០វិនាទីលើបណ្ដាញសង្គមហ្វេសប៊ុក អំឡុង​ដែល​រូប​គេ​កំពុង​ស្នាក់​នៅ​ប្រទេស​កម្ពុជា នៅ​ឡើយ។

នៅក្នុងវីដេអូ Nistelrooy បានជិះម៉ូតូរឺម៉កកង់បីបណ្ដើរ និងនិយាយអំពីគ្រាប់បាល់របស់កីឡាករឆ្នើម Cristaino Ronaldo ប្រើ​ក្បាច់​លោត​ទាត់​បកក្រោយ​បញ្ចូលទីយ៉ាងល្អការពីជំនួបឈ្នះ ៣ទល់០ លើក្លិប Juventus កាលពីប៉ុន្មានថ្ងៃមុននេះ ក្រោយបញ្ចប់ភារកិច្ចដង្ហែរពាន UEFA Champions League ក្នុងកម្មវិធី UEFA Champions League Trophy Tour 2018 នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

ចង់ដឹងឲ្យច្បាស់សូមទស្សនាវិដេអូប្រមាណ ៣០វិនាទីរបស់កីឡាករ Ruud van Nistelrooy ដែលបានបង្ហោះដោយ UEFA Champion League៖

 

 

រំលឹកថា កម្ពុជា ជាប្រទេសមួយក្នុងចំណោម៥ប្រទេសផ្សេងទៀតដូចជា កូឌីវ័រ, អេត្យូពី, ម៉ិកស៊ីកូ, ប៉ារ៉ាយហ្គាយ និង ម៉ាឡេស៊ី ត្រូវបានជ្រើសរើសអោយរៀបចំធ្វើជាម្ចាស់ផ្ទះកម្មវិធី UEFA Champions League Trophy Tour 2018៕

អត្ថបទពាក់ព័ន្ធ៖  Ruud van Nistelrooy បង្ហោះសារជាមួយពាក្យ « អរគុណច្រើនកម្ពុជា » ក្រោយចាកចេញពីភ្នំពេញ ទៅទឹកដីអង្គរ

ប្រភព៖ UEFA Champion League