គូពិសេសៗប៉ះគ្នាសប្ដាហ៍នេះ នៃពានរង្វាន់លីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ រដូវកាល២០១៨

By |

ការប្រកួតពានរង្វាន់ លីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០១៨ ( National Futsal League 2018 ) នឹងឈានចូលដល់ការប្រកួតសប្ដាហ៍ទី៥របស់ខ្លួន នៅរសៀលនេះ ខណៈសប្ដាហ៍នេះផងដែរសុទ្ធសឹងតែជាគូពិសស។

សម្រាប់សប្ដាហ៍ទី៥ នៃពានរង្វាន់ លីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០១៨ នឹងមានការប្រកួតចំនួន៥ប្រកួតដូចសប្ដាហ៍កន្លងៗមកដូចគ្នា ក្នុងនោះនារសៀលថ្ងៃទី ០៧ ខែ មេសា នឹងមានការប្រកួតចំនួន៣គូ ខណៈថ្ងៃអាទិត្យ ទី ០៨ ស្អែក ក៏នឹងមានការប្រកួតចំនួន២គូបន្ថែមទៀតផងដែរ។

សប្ដាហ៍នេះហាក់ទុកជាសប្ដាហ័ពិសេសក៏ថាបាន គ្រាដែល ក្រុមខ្លាំងត្រូវប៉ះគ្នា ដូចជា ក្រុមកំពូលតារាង ហ្វេនស្ព័ត ប៉ះក្រុមលេខ៥ ហូមស្ព័ត ក្រុមលេខ២ ដោនថោនស្ព័ត ប៉ះក្រុមលេខ៣ អាណាចក្របៃតង ក្រុមលេខ៧ប៉ះលេខ៨ រវាង សសយក កំចាយមារ ប៉ះ ឆន្ទះកីឡា និងក្រុមនៅតំបន់បាតតារាង យុវជន៧មករា ប៉ះ ប៊ីអេ យូណាយធីត។

បញ្ជាក់ថា គ្រប់ការប្រកួតទាំងអស់នឹងធ្វើឡើងនៅទីលានបាល់ទាត់ Clear Arena នៅក្នុងខ័ណ្ឌសែនសុខ ថែមទាំងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ MYTV ប្រកួតខ្លះផងដែរ៕

 

កម្មវិធីប្រកួតពេញលេញ៖

កាលបរិច្ឆេទ

ក្រុម

ប្រកួត

ក្រុម

ម៉ោងប្រកួត

ទីលាន

សៅរ៍.០៧.មេសា

ឱម៉ាល់

Vs

ផេនដា អែហ្វស៊ី

១៤:៣០ *

Clear Arena

ប៊ី អេ យូណាយធីត

Vs

យុវជន៧មករា

១៦:០០ *

ដោនថោនស្ព័ត

Vs

អាណាចក្របៃតង

១៧:០០

អាទិត្យ.០៨.មេសា

ឆន្ទះកីឡា

Vs

សសយក កំចាយមារ

១៦:០០

ហ្វេនស្ព័ត

Vs

ហូមស្ព័ត

១៧:៣០

 

បញ្ជាក់: សញ្ញា * គឺមានន័យថាទូរទស្សន៍ MYTV នឹងធ្វើការផ្សាយផ្ទាល់ការប្រកួតនោះ៕

 

រូបភាព៖ Cambodia Futsal