លីគហ្វូតសាល៖ ដោនថោនស្ព័ត កាន់កាប់កំពូលតារាង និងជាក្រុមតែ១គត់មិនទាន់ស្គាល់ពាក្យថាចាញ់ ត្រឹមសប្ដាហ៍ទី៥

By |

ការប្រកួតពានរង្វាន់ លីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០១៨ បានបញ្ចប់ការប្រកួតសប្ដាហ៍ទី៥ នាចុងសប្ដាហ៍នេះ នឹងបានរកឃើញក្រុមកំពុងជោគជ័យជាងគេផងដែរ ត្រឹមសប្ដាហ៍ដដែលនេះ។

សម្រាប់សប្ដាហ៍ទី៥ នៃពានរង្វាន់ លីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០១៨ ( National Futsal League 2018 ) នេះមានលទ្ធផលឈ្នះ ចាញ់ ៤គូ ក្នុងចំណោម៥ប្រកួត និងមានលទ្ធផលស្មើ១គូ ជាមួយនឹងគ្រាប់បាល់ទាំងអស់៥៦គ្រាប់កើតឡើង។

ការប្រកួតសប្ដាហ៍នេះ ដោនថោនស្ព័ត នៅតែធ្វើបានល្អជាងគេដោយពុំទាន់រងបរាជ័យ បន្ទាប់ពីស្មើជាមួយអាណាចក្របៃតង ខណៈហ្វេនស្ព័ត ដែលធ្លាប់តែឈ្នះ៤សប្ដាហ៍ជាប់ៗគ្នានោះ បានរងបរាជ័យផងដែរ ក្រោមថ្វីជើង ហូមស្ព័ត ដោយលទ្ធផលចាស់ដៃ ៤ទល់១៣។

លទ្ធផលនៃការប្រកួតពេញលេញ៖

photo6219886611055880278

ត្រឹមសប្ដាហ៍ទី៥នេះ មានតែ ដោនថោនស្ព័ត ( Down Town Sport ) មួយប៉ុណ្ណោះដែលកំពុងតែធ្វើបានយ៉ាងល្អបំផុតដោយ៥ប្រកួតកន្លងមកមិនទាន់ស្គាល់ពាក្យថាចាញ់ ខណៈ៣ក្រុមផ្សេងទៀតដែលកំពុងស្ថិតនៅក្នុងតំណែងក្រុមកំពូលទាំង៤ គឺ ហ្វេនស្ព័ត, ហូមស្ព័ត និង អាណាចក្របៃតង។

ងាកមកតំបន់បាតតារាង យុវជន៧មករា ដែលស្ថិតនៅបាតតារាងកាលពីសប្ដាហ៍មុន បានឡើងមកឈរលេខ៩វិញ បន្ទាប់ពីយកឈ្នះគូប្រដេញពិន្ទុ ប៊ី អេ យូណាយធីត និងរុញច្រាន ប៊ី អេ យូណាយធីត មកលេខ១០។

តារាងចំណាត់ថ្នាក់សរុបសម្រាប់សប្ដាហ៍ទី៥៖

photo6219886611055880279

 

រូបភាព៖ Cambodia Futsal