គ្រូណាហ្គាវើល ថាគ្រាប់បាលជ័យជម្នះ ០ទល់១ របស់ខ្លួន លើភ្នំពេញក្រោនគឺជាគ្រាប់បាល់ជាប់អន្ទាក់ (បណ្ដុំរូបភាព)

By |

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា សប្ដាហ៍ទី៤ រវាង ភ្នំពេញក្រោន ជាមួយ ណាហ្គាវើល បានបញ្ចប់ទៅដោយ ភ្នំពេញក្រោន បានរងបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ ណាហ្គាវើល ដោយលទ្ធផល ០ទល់១។

គ្រាប់បាល់១គ្រាប់របស់ណាហ្គាវើល គឺធ្វើបានសម្រេចដោយកីឡាករ Bisan George តែ១គ្រាប់គត់នាទី៣៤ នៃវគ្គទី១។

ស្ថិតិនៅក្នុងការប្រកួត៖

photo6215294041180973073

ក្រោយចប់ការប្រកួតគ្រូបង្វឹកនៃក្រុមទាំង លោក មាស ចាន់ណា បានលើកឡើងខ្លះៗ ជុំវិញការប្រកួត។

 

លោក មាស ចាន់ណា គ្រូបង្វឹកនៃក្លិបណាហ្គាវើល បានលើកឡើងថា៖

– ជុំវិញការប្រកួត…

ដូចខ្ញុំនិយាយតាំងពីដើមមកអច្ចឹង ៣ចំនុចសម្រាប់ថ្ងៃនឹង ទី១ខ្ញុំដាក់អន្ទាក់ទៅលើភ្នំពេញក្រោន ទី២ គឺខ្ញុំរៀបចំធ្វើការគៀបសង្កត់អោយត្រូវពេល ទី៣ គឺវាយបក ហើយអ្វីដែលយើងទាត់ចូល១គ្រាប់នេះ ទាក់ទងនឹងការដាក់អន្ទាក់ ពេលណាយើងបង្ខំអោយគាត់ប៉ះ យើងត្រូវដណ្ដើមបាល់យើងទាត់ទី ការដាក់អន្ទាក់នេះយើងអត់អាចពន្យល់បន្តទៀតបាន ព្រោះវាទាក់ទងនឹងតាក់ទិច ហើយទាល់តែក្រុមបានយល់។

WAF-Meas-Channa-2018

– ជុំវិញការទទួលបានជ័យជំនះ…

សម្រាប់ការទទួលបានជ័យជម្នះថ្ងៃនេះវាជារឿងមួយអស្ចារ្យសម្រាប់លីគ ចង់និយាយថាតាំងពីយើងលេងលីគមកលេងនៅទឹកដីនេះ លើកលែងតែពានរង្វាន់សម្តេច យើងអត់ដែលឈ្នះភ្នំពេញក្រោនទេ ទើបតែលើកនេះ ហើយវាជារឿងល្អមួយដែលយើងបាន១០ពិន្ទុ ដូច្នេះវាជាចំនុចល្អមួយដែលឈ្នះក្រុមដែលនៅក្នុងតំបន់ Top 4 ជាឱកាសដ៏ល្អមួយដែលយើងសប្បាយចិត្តជាទីបំផុត។

 

ទិដ្ឋភាពនៃការប្រកួតរវាងក្រុមទាំង២៖

MCL2018_PPCFC_VS_NAGA_5750

MCL2018_PPCFC_VS_NAGA_5752

MCL2018_PPCFC_VS_NAGA_5758

MCL2018_PPCFC_VS_NAGA_5763

MCL2018_PPCFC_VS_NAGA_5778

MCL2018_PPCFC_VS_NAGA_5782

MCL2018_PPCFC_VS_NAGA_5785

MCL2018_PPCFC_VS_NAGA_5804

MCL2018_PPCFC_VS_NAGA_5817

MCL2018_PPCFC_VS_NAGA_5825

MCL2018_PPCFC_VS_NAGA_5859

MCL2018_PPCFC_VS_NAGA_5869

MCL2018_PPCFC_VS_NAGA_5878

MCL2018_PPCFC_VS_NAGA_5888