ក្រោយចូលឆ្នាំថ្មីប្រពៃណីខ្មែរហើយ កីឡដ្ឋានស្ដាតចាស់នឹងដាក់ប្រើប្រាស់វិញ

By |

ក្លិបបាល់ទាត់ក្រសួងការពារជាតិ ដែលមានកីឡដ្ឋានផ្ទាល់ខ្លួន ឈ្មោះហៅថា កីឡដ្ឋានកងយោធពលខេមរភូមិន្ទ ( ស្តាតចាស់ ) ត្រូវបានជួសជុុលរួចរាល់ហើយក្នុងការដាំស្មៅធម្មជាតិសម្រាប់ទទួលជាម្ចាស់ផ្ទះនៅក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាលនេះ និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ ២០១៨ ដោយនឹងត្រៀមធ្វើជាម្ចាស់ផ្ទះក្រោយចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះហើយ។

NewPlayer_6

លោក ខូវ ឆាយ អគ្គលេខាធិការនៃក្លិបបាល់ទាត់ក្រសួងការពារជាតិ

ក្រោយចប់ការប្រកួតនៅសប្តាហ៍ទី៤ លោក ខូវ ឆាយ ជាអគ្គលេខាធិការនៃក្លិបក្រសួងការពារជាតិ បានផ្ដល់កិច្ចសម្ភាសន៍ជាមួយក្រុមការងារវិបសាយកីឡាក្នុងស្រុក We Are Football  លោកបានបង្ហើបអំពីគម្រោងនៃជួសជុលស្មៅកីឡដ្ឋានគឺបានរួចរាល់ហើយ សម្រាប់បន្តត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតទាំងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល២០១៨។

« បើនិយាយរួចទៅ មកទល់នឹងពេលនេះការដាំស្មៅធម្មជាតិរបស់យើងគឺរួចរាល់ហើយ មានការដុះបានល្អហើយប៉ុន្ដៃយើងចង់ទុកពេលវេលាបន្ដិចដើម្បីឲ្យវាចាក់ឬសឲ្យបានរឹងមាំល្អ អច្ចឹងខ្ញុំគិតថាបន្ទាប់ពីយើងសម្រាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររួចរាល់ហើយនោះ គឺយើងនឹងធ្វើការស្នើសុំទៅខាងគណកម្មារៀបចំការប្រកួតដើម្បីធ្វើជាម្ចាស់ផ្ទះនៅស្ដាតចាស់វិញ គឺបន្ទាប់ពីចូលឆ្នាំរួច ប្រហែលជាថ្ងៃទី ២៣ ទៅ ២៤ ខែ មេសា យើងអាចលេងនៅលើទីលានរបស់យើងបាន។ បើនិយាយពីគុណភាពវិញ វាល្អជាងមុនដោយសារតែស្មៅមានការដុះពេញទីលានតែម្ដង មិនដូចកាលពីរដូវកាលមុនដែលមានការដាច់ដុំៗ សរុបទៅគឺវាមានគុណភាពល្អជាងមុនច្រើន »។

« ដោយមកដល់ពេលនេះ មានក្លិបចំនួនមួយពីដែរ ដែលបានទាក់ទងមកកាន់ក្លិបយើងក្នុងការជួសកីឡដ្ឋានធ្វើជាម្ចាស់ផ្ទះ ប៉ុន្ដៃយើងប្រហែលជាទទួលយកតែ ១ក្រុមទេ ដោយសារយើងអត់ចង់ឪ្យមានការប្រើប្រាស់ច្រើនដូចរដូវកាលមុនទេ ដោយកាលពីឆ្នាំមុន យើងមាន ៣ ទៅ ៤ក្លិបធ្វើជាម្ចាស់ផ្ទះនៅស្ដាតចាស់ ធ្វើឲ្យការប្រើប្រាស់ធ្ងន់ធ្ងរពេក អច្ចឹងយើងសម្រេចយកតែ ១ក្រុមទេសម្រាប់ធ្វើម្ចាស់ផ្ទះរួមជាមួយក្រសួងការពារជាតិ »។

WAF-Old-Stadium-2017.1

សូមបញ្ជាក់ថា កាលពីរដូវកាលមុន កីឡដ្ឋានកងយោធពលខេមរភូមិន្ទ ( ស្តាតចាស់ ) ត្រូវបានប្រកាសអំពីគម្រោងនៃការជួសជុលទាំងស្រុងម្ដងរួចមកហើយ ប៉ុន្តែត្រូវបានអាក់ខាន និងជំនួសមកវិញដោយបានធ្វើការផ្លាស់ប្ដូរស្មៅថ្មីនៅតំបន់កណ្ដាលនៃទីលាន និងបន្ថែមភ្លើងសម្រាប់បំភ្លឺការប្រកួតនៅពេលរាត្រី។

អត្ថបទពាក់ព័ន្ធ៖ ក្រសួងការពារជាតិ សម្រេចជួសជុលស្មៅនៃកីឡដ្ឋានឡើងវិញទាំងស្រុង សម្រាប់រដូវកាល២០១៨