ណែនាំឲ្យស្គាល់ផ្ទះដែលខ្សែប្រយុទ្ធបរទេសម្នាក់របស់ក្លិបណាហ្គាវើល កំពុងស្នាក់នៅក្នុងរាជធានីភ្នំពេញ ថាឡូយប៉ុណ្ណា

By |

Tatsuro Inui វ័យ២៧ឆ្នាំ សញ្ជាតិជប៉ុន បានចុះកិច្ចសន្យាជាមួយក្លិប ណាហ្គាវើល សម្រាប់ការប្រកួតនារដូវកាល២០១៨នេះ។ មុនចុះកិច្ចសន្យាជាមួយក្លិបមួយនេះកីឡាករដែលធ្លាប់លើកពាន J3 រដូវកាល២០១៧ ( លីគលំដាប់ទី៣ជប៉ុន ) ជាមួយក្លិប Blaublitz Akita បានធ្វើការស្វែងរកនៅទីកន្លែងស្នាក់នៅ ( ផ្ទះ ) មុនពេលចុះកិច្ចសន្យាជាមួយក្លិបមួយនេះ។

Tatsuro Inui បានបញ្ជាក់នៅក្នុងសរសេរមួយនៅលើវិបសាយដោយផ្ទះនោះមានតម្លៃជិត៦០០ដុល្លារ មានអាងហែលទឹក, ស្ទីម និងសូណា, កន្លែងហាត់ប្រាណ និងការបោសសម្អាត ២ដងក្នុងមួយសប្តាហ៍។

រំលឹកថា Tatsuro Inui ធ្លាប់លើកពានលីគលំដាប់ទី៣ជប៉ុន ជាមួយក្លិប Blaublitz Akita កាលពីរដូវកាលមុនគ្រាដែល ចាន់ វឌ្ឍនាកា នៅជប៉ុន។

Tatsuro ធ្លាប់លេងអោយក្រុមជម្រើសជាតិជប៉ុន អាយុក្រោម១៥ឆ្នាំ និង១៨ឆ្នាំ មុនចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ជាមួយក្លិប JEF United នៅឆ្នាំ២០០៧។

គាត់ក៏បានផ្លាស់ទៅលេងជាមួយ Albirex Niigata Singapore នៅឆ្នាំ២០១០ ជាទីដែលរូបគេបានបោះឆ្នោតអោយក្លាយជាកីឡាករវ័យក្មេងលេងល្អជាងគេប្រចាំលីគកំពូលសិង្ហបុរីនៅឆ្នាំ២០១១ និងលើកពាន S League នារដូវកាល២០១៦។ ខណៈធ្លាប់លេងអោយ Warriors FC និង Geylang International នៅសិង្ហបុរី។

ឆ្នាំមុនរូបគេបានផ្លាស់ទៅចូលរួមជាមួយក្លិប Thai Honda លីគកំពូលថៃ មុនពេលឈ្នះពានលីកលំដាប់ទី៣ជប៉ុន ជាមួយក្លិប Blaublitz Akita។

រូបគេ នឹងត្រូវពាក់អាវលេខ១៤ ជំនួស Kipson ដែលឈ្នះស្បែកជើងមាសនៅលីកកំពូលកម្ពុជារដូវកាលមុន បន្ទាប់មកផ្លាស់ទៅលេងលីកលំដាប់ទី២សិង្ហបុរី៕

អត្ថបទពាក់ព័ន្ធ៖ ក្លិបណាហ្គាវើល នាំចូលកីឡាករបរទេសធ្លាប់លើកពាន J3-League ជំនាន់ ចាន់ វឌ្ឍនាកា លេងនៅប្រទេសជប៉ុន

Screen Shot 2018-04-09 at 5.33.19 PM

Screen Shot 2018-04-09 at 5.33.38 PM

Screen Shot 2018-04-09 at 5.33.49 PM

Screen Shot 2018-04-09 at 5.34.03 PM

Screen Shot 2018-04-09 at 5.34.15 PM

Screen Shot 2018-04-09 at 5.34.23 PM

Screen Shot 2018-04-09 at 5.34.31 PM