គ្រាប់បាល់កើតឡើងដល់ ១២គ្រាប់ រវាងអាសុីអុឺរ៉ុប យូណាយធីត ស្មើគ្នាជាមួយ យុវជនព្រះខ័នរាជស្វាយរៀង ក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំ ម្សិលមិញ

By |

ក្លិប អាសុីអឺរ៉ុបយូណាយធីត បានត្រឹមស្មើគ្នាជាមួយ ក្រុមយុវជនព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ៦ទល់៦ ក្នុងជំនួបការប្រកួតមិត្តភាពកម្ដៅសាច់ដុំ កាលពីនារសៀលម៉ោង៣និង៣០ ថ្ងៃទី ៩ មេសា ម្សិលមិញ នៅលើកីឡដ្ឋាន AEU Sport Park បន្ទាប់ពីបានយកឈ្នះក្លិបអ្នកមាន វិសាខា ដោយលទ្ធផល២ទល់០ ក្នុងសប្តាហ៍ទី៤ នៃលីគកំពូលកម្ពុជារដូវកាល២០១៨។

MCL2018_STL_VS_AEU_8148

រំលឹកថានារដូវកាលនេះ ក្លិប អាសុីអឺរ៉ុបយូណាយធីត បានធ្វើការប្រកួតមិត្តភាពជាច្រើនលើកច្រើនសារមកហើយដើម្បីជាការត្រៀមខ្លួនគ្រប់ពានរង្វាន់ ខណៈនាសប្តាហ៍នេះលីគកំពូលកម្ពុជា នឹងពុំមានការប្រកួតឡើយដោយសម្រាកដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដែលប្រារព្ធឡើងពីថ្ងៃទី ១៣ ១៤ ១៥ មេសា។ ជាមួយគ្នានោះការប្រកួតសម្រាប់សប្តាហ៍ទី៥ នឹងត្រលប់មកនាថ្ងៃទី ២១ និង ២២ មេសា៕